ជនសង្ស័យម្នាក់យកម៉ូតូចោរលួចបាន យកទៅលក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
បន្ទាយមានជ័យ៖
ជនសង្ស័យម្នាក់យកម៉ូតូចោរលួចបាន យកទៅលក់
ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ
ដើម្បីអនុវត្តច្បាប់នៅថ្ងៃទី08 ខែកក្កដា ឆ្នាំ2026។
ជនសង្ស័យឈ្មោះ និង ប៊ុនថាត់ ភេទប្រុស អាយុ21ឆ្នាំ នៅចំណុចមណ្ឌល8 ភូមិប្រជាធម្មកើត
សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ឯក
តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា៖ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម
ពណ៌ខ្មៅ ផលិតឆ្នាំ2023 ពាក់ផ្លាកលេខ បាត់ដំបង1AR-4923 ហើយ បាត់ល្ងាច
ថ្ងៃទី27 ខែមិថុនា ឆ្នាំ2026
នៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ឯក
តិល តៃលីវ បញ្ជាក់ថា៖ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះ លោក បានដឹកនាំកម្លាំង
ចុះស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី07 ខែកក្កដា ឆ្នាំ2026 ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងម៉ូតូរបស់ជនរងគ្រោះដែលបានបាត់នោះ
នៅចំណុចមណ្ឌល8 ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី
ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាងម៉ូតូ
ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី
និងតេស្តទឹកនោមឃើញមានជាប់សារធាតុញៀន។
ពេលសួរនាំ
ជនសង្ស័យ បានសារភាពថា ខ្លួនត្រូវបានបក្ខពួកឈ្មោះ លី ហុង ភេទប្រុស អាយុ24ឆ្នាំ
ស្នាក់នៅមណ្ឌល4 ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល
ក្រុងប៉ោយប៉ែត ឱ្យខ្លួនយកម៉ូតូខាងលើទៅលក់ ដែលគ្មានឯកសារគ្រប់គ្រាន់
ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ដោយផ្នែកចម្លើយសារភាព ជនសង្ស័យឈ្មោះ និង ប៊ុនថាត់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង បញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តច្បាប់។ ចំណែកជនសង្ស័យឈ្មោះ លី ហុង កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួនយកអនុវត្តច្បាប់ ចំពោះវត្ថុតាងម៉ូតូ ត្រូវបានប្រគល់ជូនជនរងគ្រោះទៅប្រើប្រាស់វិញ៕ (សៅនៅ)