បង្ក្រាបករណីឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា២ទីតាំងនៅសែនសុខ ឃាត់ខ្លួនជនជាតិចិន៣នាក់ និង ដកហូតសម្ភារៈជាច្រើនកេះ

SLIDE • July 17, 2026
បង្ក្រាបករណីឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា២ទីតាំងនៅសែនសុខ ឃាត់ខ្លួនជនជាតិចិន៣នាក់ និង ដកហូតសម្ភារៈជាច្រើនកេះ

 

ភ្នំពេញ៖ ជនជាតិចិន៣នាក់ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន០២  ទីតាំងនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើនកេះ។

តាមរដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងថានៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងសង្ស័យចំនួន២ទីតាំងមានដូចខាងក្រោម ៖

១-ទីតាំងផ្ទះល្វែងលេខ G-13 ផ្លូវហ្គូដឌី ក្នុងបរិវេនផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លូនជនជាតិចិន០១នាក់ និងដកហូតវត្ថុតាង ដូចខាងក្រោម ៖ -Keyboard (ឃីបត)ចំនួន០៨កេះ -Mother board (ម៉ាឌឺបត) ចំនួន១៩កេះ-Network (នែតវឺក) ចំនួន០២កេះ-ទូរសព្ទ ចំនួន០៤កេះ-កុំព្យូទ័រយួរដៃ ចំនួន០៥កេះ-Adapter all in one +Phone (អឹដាប់ឌឺរ អលអ៊ិនវ័ន ផ្លឹសហ្វូន) ចំនួន០៤កេះ ។

២-ទីតាំងបុរីកាណាឌីយ៉ា ផ្ទះលេខ D21 ផ្លូវឌៀលណេស ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន០២នាក់ និងដកហួតសម្ភារៈ មានដូចខាងក្រោម៖-ទូរសព្ទដៃ ចំនួន១៧៤០គ្រឿង-computer all in one ចំនួន១១គ្រឿង-ស៊ីមកាត និងគ្រឿងបន្លាស់ទូរស័ព្ទ-រថយន្ត ព្រូស ពណ៌ស ១គ្រឿងសព្ទមួយចំនួន ។

ជនជាតិចិន និងសម្ភារៈវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមច្បាប់៕ម៉េង ធា










 

x Enlarged Image