បង្ក្រាបឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទួលលោក ឃាត់ខ្លួនជនជាតិចិននិងមីយ៉ាន់ម៉ាចំនួន២៥នាក់

National • July 24, 2026
បង្ក្រាបឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទួលលោក ឃាត់ខ្លួនជនជាតិចិននិងមីយ៉ាន់ម៉ាចំនួន២៥នាក់

 

ភ្នំពេញ៖ទីតាំងលួចលាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)នៅក្នុងផ្ទះវីឡាមួយកន្លែង ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាបដោយឃាត់ខ្លួនជនជាតិចិននិងមីយ៉ាន់ម៉ាចំនួន២៥នាក់ព្រមទាំងដករហូតសម្ភារៈប្រព្រឹត្តបទល្មើសមួយចំនួន។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការបញ្ជា និងដឹកនាំផ្ទាល់ដោយឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯ.ឧ ហ៊ុន សុរិទ្ធី និងឯកឧត្តមសុខ ពេញវុធអភិបាលរង ដោយមានកិច្ចសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅទីតាំងវីឡា លេខ០០៦ ផ្លូវលេខ៥៦៨ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

   ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យរកឃើញមានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៥នាក់ ស្រី០៤នាក់ មាន ០២សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន ២១នាក់ (គ្មានលិខិតឆ្លងដែន ១៧នាក់ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចំនួន ២នាក់) និងជនជាតិ មីយ៉ាន់ម៉ា ៤នាក់ ព្រមទាំងបានរឹបអូសសម្ភារជាវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។

  យោងតាមការធ្ចើកោសល្យវិច្ឆ័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើសម្ភារជាកំព្យូទ័រ និងទូរស័ព្ទ ក្រុមការងារបានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពវិនិយោគ(Investment Scams)។​ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតីវិធីជំនាញ ។ចំណែកឯផ្ទះវីឡាខាងលើត្រូវបានបិទឃ្លុំជាបណ្ដោះអាសន្ន៕ម៉េង ធា






x Enlarged Image