ប្រើកាំបិតចិតបន្លែចុងស្រួច គំរាមចាក់សម្លាប់ប្រពន្ធដូចក្នុងរឿងកុន តែត្រូវសមត្ថកិច្ចជួយអន្តរាគមន៍រំដោះទាន់នៅក្រុងស្វាយរៀង
ស្វាយរៀង៖មានករណីគំរាមចាក់សម្លាប់មួយដែលបង្កឡើងដោយបុរសជាប្តី
ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចោមរោមមើល និង សមត្ថកិច្ចចុះអន្តរាគមន៍ជួយប្រពន្ធ
ពីជនល្មើសដែលជាប្តីដោយជោគជ័យ។
កណីនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៦នៅខាងជើងទន្លេវ៉ៃគោ
ជាប់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង
ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ច
បានឲ្យដឹងថា៖នៅមុនពេលកើតហេតុ គេឃើញស្ត្រីនិងបុរសជាប្តីប្រពន្ធដែលជាអ្នកលក់ បាយឆា
មីឆា ជាប់ទន្លេវ៉ៃគោ បានឈ្លោះប្រកែកគ្នាហើយបន្ទាប់ មក មានប្រជាពលរដ្ឋ បានរាយការណ៍ថា
ដោយបុរសជាប្តីបានប្រើអំពើហិង្សាមានកាន់កាំបិតក្នុងដៃ គំរាមចាក់សម្លាប់ស្ត្រីដែលជាប្រពន្ធ
បង្កការភ្ញាក់ផ្អើលនិងរន្ធត់នោះ សមត្ថកិច្ច ក៏បានចុះដល់ទីតាំងកើតហេតុ។ ប្រភព បានបន្តទៀតថា៖លុះដល់សមត្ថកិច្ច
ចុះមកដល់ ជនល្មើសដែលជាប្តីមិនព្រមបញ្ឃប់នូវហិង្សានោះទេ ហើយ សមត្ថកិច្ចទាំងនគរបាលនិងអាវុធហត្ថ
បានអន្តរាគមន៍លួងលោមជនល្មើសប្រើវិធីសាស្ត្រេជួយរំដោះជនរងគ្រោះដែលជាប្រពន្ធបានសម្តេចពីជនល្មើសដែលជាប្តីដោយជោគជ័យដោយប្រើពេលជាងមួយម៉ោង។
ចំណែកជនល្មើស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកអធិការនរគបាលក្រុងស្វាយរៀងដើម្បី សួរនាំនិងរៀបចំកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ រីឯស្ត្រីរងគ្រោះដែលជាប្រពន្ធរងតិចតួចប៉ុណ្ណោះ៕