ទីន ណាលុយកា កុមារាដ៏មានទេពកោសល្យ កំពុងផ្ទុះការចាប់អារម្មណ៍ក្នុងវិស័យសិល្បៈ
កុមារា ទីន ណាលុយកា អាយុទើបតែ
៦ ឆ្នាំសិក្សានៅថ្នាក់ទី១ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន
តាមរយៈរូបសម្បត្តិដ៏គួរឱ្យស្រលាញ់ និងសមត្ថភាពសិល្បៈដ៏លេចធ្លោ ទាំងការដើរម៉ូត
សម្ដែង និងច្រៀង។
បើតាមប៉ាៗ របស់ប្អូនបានឱ្យដឹងថា
កុមារា ណាលុយកា បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៥ ឆ្នាំ ។ ក្រោយមានគាត់ ក៏ដោយចាប់ផ្តើមមរៀនដើរម៉ូតជាមួយ Oliva Kong ដែលជាអ្នកច្នៃម៉ូត និងគ្រូបង្ហាត់ដើរម៉ូតដ៏ល្បីមួយរូបនៅកម្ពុជា។
បន្ទាប់ពីទទួលបានការបង្ហាត់ និងបង្ហាញសមត្ថភាពល្អក្នុងការដើរម៉ូត
កុមារារូបនេះក៏ត្រូវបានអញ្ជើញឱ្យចូលរួមដើរម៉ូតនៅផ្សារទំនើបមួយ
និងទទួលបានការកោតសរសើរពីទស្សនិកជនយ៉ាងច្រើន។
ដោយសារតែមានទេពកោសល្យ
និងភាពក្លាហានលើឆាក កុមារា ទីន ណាលុយកា ក៏ត្រូវបានផលិតករ និងអ្នកសិល្បៈជាច្រើន
ទាក់ទងឱ្យចូលរួមថតស្ពតពាណិជ្ជកម្ម និងសកម្មភាពសិល្បៈជាបន្តបន្ទាប់។
ទោះបីមានវ័យក្មេងក៏ដោយ ប៉ុន្តែកុមារារូបនេះអាចបង្ហាញសមត្ថភាពក្នុងការដើរម៉ូត
សម្ដែង និងច្រៀងបានយ៉ាងល្អគួរឱ្យចាប់អារម្មណ៍។
ទេពកោសល្យសិល្បៈរបស់កុមារា ណាលុយកា
ក៏ទទួលបានការគាំទ្រពីគ្រួសារផងដែរ ដោយឪពុករបស់គេជាអ្នកចម្រៀង
ខណៈម្តាយជាបុគ្គលិកក្រុមហ៊ុនឯកជន។ កត្តានេះបានជួយជំរុញ
និងលើកទឹកចិត្តឱ្យកុមារារូបនេះ បន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួននៅក្នុងវិស័យសិល្បៈ។ បច្ចុប្បន្ន
កុមារា ទីន ណាលុយកា
កំពុងក្លាយជាកុមារសិល្បៈវ័យក្មេងម្នាក់
ដែលទទួលបានការស្រលាញ់ និងគាំទ្រយ៉ាងច្រើនពីមហាជន និងអ្នកលេងបណ្ដាញសង្គម៕