កញ្ញា ហួន ស្រីខួច បន្តបេសកកម្មអប់រំកុមារនៅសហគមន៍ ក្រោយបញ្ចប់ការប្រកួតបវរកញ្ញា
កញ្ញា ហួន ស្រីខួច ដែលទទួលបានតំណែង 3rd Runner-up នៃកម្មវិធី Miss Universe Cambodia 2025 និងជានាយិកាគម្រោង The Future of Cambodia បានបន្តបង្ហាញសកម្មភាពសង្គមយ៉ាងសកម្ម
ដោយផ្តោតលើការផ្តល់ការអប់រំ និងការបណ្តុះបណ្តាលដល់កុមារនៅតាមសហគមន៍
ក្រោយបញ្ចប់ការប្រកួតសម្រស់។ កញ្ញាត្រូវបានទទួលថាជាប់ចំណាត់ថ្នាក់ 3rd Runner-up ក្នុងកម្មវិធី Miss Universe Cambodia 2025។ កញ្ញា ហួន
ស្រីខួច បានឱ្យដឹងថា គោលបំណងសំខាន់របស់ខ្លួន
គឺចង់ឱ្យកុមារក្នុងសហគមន៍ទទួលបានឱកាសសិក្សា និងអភិវឌ្ឍជំនាញចាំបាច់សម្រាប់អនាគត។
តាមរយៈគម្រោងអប់រំដែលកំពុងអនុវត្ត កញ្ញាសង្ឃឹមថា
នឹងអាចជួយបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មី ឱ្យក្លាយជាពលរដ្ឋដែលមានចំណេះដឹង
មានសីលធម៌ និងអាចចូលរួមអភិវឌ្ឍសង្គមបានប្រកបដោយប្រសិទ្ធភាព។
កញ្ញាបានបញ្ជាក់ថា បច្ចុប្បន្នសកម្មភាពអប់រំនេះ
កំពុងផ្តោតលើកុមារក្នុងសហគមន៍របស់ខ្លួន ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
កញ្ញាជឿជាក់ថា ការវិនិយោគលើការអប់រំកុមារ
គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងអនាគតដ៏រឹងមាំរបស់ប្រទេសកម្ពុជា។ សកម្មភាពរបស់កញ្ញា
ហួន ស្រីខួច បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ឥទ្ធិពល
និងវេទិកាដែលខ្លួនទទួលបានពីការប្រកួតបវរកញ្ញា ដើម្បីរួមចំណែកលើកកម្ពស់ការអប់រំ
និងអភិវឌ្ឍសហគមន៍ ឱ្យកាន់តែប្រសើរឡើង។