ក្រុមចម្រៀងបុរស BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!
ក្រុមចម្រៀងបុរស BTS
បានឡើងសម្តែងនៅលើឆាកនៅ New
Jersey Stadium សម្រាប់កម្មវិធី World
Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ
World
Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមអេស្ប៉ាញនិងអាហ្សង់ទីន។
ក្រុមនេះបានចូលរួមសម្តែងរួមគ្នាជាតួឯកក្នុងកម្មវិធីកម្សាន្តអំឡុងពេលសម្រាកពាក់កណ្តាលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍
World
Cup ជាលើកដំបូងបង្អស់ នៅឯកីឡដ្ឋាន New
York ក្នុងរដ្ឋ New
Jersey។
ក្នុងឈុតពណ៌ក្រហមឆ្អិនឆ្អៅភាគច្រើន
ពួកគេបានច្រៀងបទល្បីខ្លាំង ‘Dynamite’ ជាមួយនឹងទំនុកច្រៀងដែលរៀបចំជាពិសេសសម្រាប់វិស័យបាល់ទាត់ ដែលធ្វើឱ្យទស្សនិកជនយ៉ាងច្រើនសន្ធឹកសន្ធាប់ផ្ទុះការគាំទ្រយ៉ាងខ្លាំង។
កម្មវិធីសម្តែងក្នុងពេលសម្រាកពាក់កណ្តាលការប្រកួតរយៈពេល
១២ នាទី ដែលត្រូវបានរៀបចំឡើងដោយសហការជាមួយអង្គការ Global Citizen និងដឹកនាំការរៀបចំដោយលោក Chris Martin មកពីក្រុមតន្ត្រី Coldplay នោះ បានបង្ហាញនូវការសម្តែងចម្រុះបទល្បីៗពីសំណាក់តារាចម្រៀងលំដាប់ពិភពលោក។
ក្រុម BTS
បានឡើងសម្តែងនៅចំកណ្តាលឆាកយ៉ាងរស់រវើកតាមបែបបទកីឡាបាល់ទាត់
ជាមួយនឹងបទចម្រៀងដ៏ល្បីរបស់ពួកគេ ដោយពួកគេបានកែសម្រួលទំនុកច្រៀងដើមខ្លះៗ
ដើម្បីបញ្ចូលឃ្លាដូចជា "kick the ball" (ទាត់បាល់) និង "a game of football" (ការប្រកួតបាល់ទាត់)។
ពួកគេបានចែករំលែកឆាកដ៏ធំសម្បើមនោះជាមួយក្រុមតារាល្បីៗជាច្រើនរូបទៀត រួមមាន Madonna, Shakira, Justin Bieber និង Burna Boy។