អគ្គិភ័យឆាបឆេះរថយន្តLEXUS CT200H មួយគ្រឿងយ៉ាងសន្ធោសន្ធៅ ផ្អើលសមត្ថកិច្ច ជំនាញចេញរថយន្តទឹកទៅជួយបាញ់ពន្លត់
ភ្នំពេញ៖
រថយន្តLEXUS
CT200H មួយគ្រឿងបើកសុខៗ ស្រាប់តែឆ្លងចរន្ត បណ្តាល
ឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបញ្ចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង ៩:៣០នាទី យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
ស្ថិតនៅត្រង់ចំណុចរង្វង់មូលគួចកានុង គល់ស្ពាន ជ្រោយចង្វា សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរស ម្នាក់ បានបើករថយន្តម៉ាក LEXUS CT200H ពណ៌ស មួយគហរឿងពាក់ផ្លាកលេខ ភ្នំពេញ 2BC-1302
ធ្វើដំណើរចេញពីផ្លូវព្រះមុនីវង្ស រួចបត់ស្តាំឆ្ពោះទៅស្ពានជ្រោយចង្វារ ។
ខណៈពេលបើកមកដល់ចំណុចរង្វង់មូលគួចការណុង
ស្រាប់តែឆ្លងចរន្ត បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ភ្លាមនោះ ម្ចាស់រថយន្តនិងពលរដ្ឋក្បែរខាង
នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទប់ស្កាត់ជាបណ្តោះអាសន្ន
រួចទាក់ទងទៅមន្ត្រីជំនាញសុំរថយន្តទឹក មកជួយអន្តរាគមន៍បន្ទាន់។
ក្រោយមក កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលដំណឹងខាងលើ ក៏បញ្ចេញរថយន្តទៅជួយបាញ់ពន្លត់ជាច្រើនគ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។ បន្ទាប់ពីកម្លាំងជំនាញបាញ់ពន្លត់ចប់ ឃើញថាប្រើប្រាស់រថយន្តទឹក អស់ជាច្រើនគ្រឿង ក្នុងនោះដែរ មិនមានអ្នករងរបួសនិងស្លាប់នោះទេ ពោលគឺខូចខាតតែរថយន្តមួយគ្រឿងទាំងស្រុងតែប៉ុណ្ណោះ៕ ដោយ៖សាមេត