ហុក សិរីតុលា កំពុងអង្រួនឆាក Miss Supranational 2026 នៅប្រទេសប៉ូឡូញ ខណៈអ្នកគាំទ្រខ្មែរបន្តផ្ញើកម្លាំងចិត្តឥតដាច់

Entertainment • July 31, 2026
ហុក សិរីតុលា កំពុងអង្រួនឆាក Miss Supranational 2026 នៅប្រទេសប៉ូឡូញ ខណៈអ្នកគាំទ្រខ្មែរបន្តផ្ញើកម្លាំងចិត្តឥតដាច់

កញ្ញា ហុក សិរីតុលា ម្ចាស់មកុដ Miss Supranational Cambodia 2026 កំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់មហាជន ក៏ដូចជាអ្នកស្រឡាញ់វិស័យបវរកញ្ញាទាំងក្នុង និងក្រៅប្រទេស ខណៈកញ្ញាកំពុងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធី Miss Supranational 2026 ដែលរៀបចំឡើងនៅប្រទេសប៉ូឡូញ។ ចាប់តាំងពីធ្វើដំណើរទៅដល់ប្រទេសប៉ូឡូញ កញ្ញា ហុក សិរីតុលា បានចូលរួមសកម្មភាពជាច្រើនជាមួយបេក្ខភាពមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ រាល់ការបង្ហាញខ្លួនរបស់កញ្ញា មិនថាជាកម្មវិធីផ្លូវការ ការថតរូប ការជួបជុំជាមួយបេក្ខភាពអន្តរជាតិ ឬការបង្ហាញម៉ូដលើឆាកនោះទេ សុទ្ធតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរនោះ គឺការបង្ហាញភាពជឿជាក់ ស្នាមញញឹមដ៏ស្រស់ស្អាត បុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ និងការដើរលើឆាកប្រកបដោយភាពទំនុកចិត្ត។ មិនតែប៉ុណ្ណោះ ការតុបតែងខ្លួនរបស់កញ្ញាក្នុងឈុតផ្សេងៗ ក៏បានបង្ហាញពីភាពស្រស់ស្អាត និងភាពថ្លៃថ្នូរ ស័ក្តិសមជាតំណាងប្រទេសកម្ពុជា លើឆាកប្រកួតអន្តរជាតិ។

មុនពេលចេញដំណើរទៅកាន់ប្រទេសប៉ូឡូញ កញ្ញា ហុក សិរីតុលា ក៏បានបង្ហោះសារយ៉ាងវែងមួយនៅលើបណ្តាញសង្គម បង្ហាញពីអារម្មណ៍រំភើប ក្តីស្រមៃ និងការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីតំណាងឱ្យកម្ពុជា។ ក្នុងសារនោះ កញ្ញាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ គណៈគ្រប់គ្រង ក្រុមការងារ អ្នកឧបត្ថម្ភ ដៃគូសហការ និងអ្នកគាំទ្រទាំងអស់ ដែលតែងតែផ្តល់កម្លាំងចិត្ត និងជួយជ្រោមជ្រែងនាងតាំងពីថ្ងៃដំបូង រហូតឈានដល់ការក្លាយជាម្ចាស់មកុដ Miss Supranational Cambodia 2026










 

x Enlarged Image