Miss Supranational Cambodia 2026 ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញជាផ្លូវការហើយ
កាលពីថ្ងៃ ២៩ ខែមិថុនា ឆ្នាំ ២០២៦ កញ្ញា តុលា អាចទទួលបានវីសាចេញទៅប្រកួតនៅប្រទេស ប៉ូឡូញហើយ។ ម្នាក់ៗពិតជាសប្បាយរីករាយនឹងដំណឹងល្អនេះណាស់ ព្រោះ តុលា គឺជាបវរកញ្ញាខ្មែរដែលមានសមត្ថភាព រូបសម្រស់ និងបទពិសោធន៍ពេញខ្លួនដែលអាចប្រជែងលើវេទិកា Miss Supranational 2026 បាន។
មិនថាអ្នកគាំទ្រ
និងហ្វេនផេកឡើយម្នាក់ៗភ័យបុកពោះ
ព្រោះអំឡុងពេលដាក់ស្នើសុំវីសាមានការប្រែប្រួលខ្លះ ធ្វើឲ្យ Miss
Supranational Cambodia 2026
មានអារម្មណ៍មិនល្អបន្តិចបន្តួច។
ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ទីបំផុត ហុក សារិតុលា
ក៏អាចទទួលបានវីសាដូចបំណង ដើម្បីបានចេញទៅប្រកួតនៅប៉ូឡូញ។
អ្នកគាំទ្រព្រួយបារម្ភខ្លាច
តុលា មិនបានចេញទៅប្រកួត
ព្រោះនាងខកខានចេញទៅតំណាងកម្ពុជាលើឆាកអន្តរជាតិប៉ុន្មានដងហើយ
ដោយមានត្រូវខកខានចេញទៅ Miss Intercontinental ឆ្នាំ ២០២៥ នៅប្រទេសអេហ្ស៊ីប ហើយកាលពីឆ្នាំ ២០២១ តុលា
ខកខានមិនបានចេញទៅប្រកួត Miss Wisdom World 2021 នៅវៀតណាម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
ត្រូវបានគ្រងមកុដ Miss
Supranational Cambodia ឆ្នាំ 2026
និងតំណាងឱ្យព្រះរាជាណាចក្រក្នុងកម្មវិធីប្រកួតអន្តរជាតិឆ្នាំ 2026
នៅប្រទេសប៉ូឡូញ ហុក សារីតុលា មកពីខេត្តបាត់ដំបង
ដែលជាបវរកញ្ញាជើងចាស់ដែលមានបទពិសោធន៍ បានឈ្នះមកុដជាផ្លូវការ
ហើយនឹងត្រូវឡើងទៅប្រកួតប្រជែងបន្តថ្នាក់អន្តរជាតិនៅ ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2026
នៅប្រទេសប៉ូឡូញ។
មុនពេលនាងចេញដំណើរទៅកាន់អន្តរជាតិ Sarytola បានចូលរួមការបង្ហាញម៉ូដ និងការរចនាម៉ូដរបស់កម្ពុជានៅលើ Fashion Runway
ជាច្រើនដោយចូលរួមក្នុងកម្មវិធី Phnom Penh
Designers Week ប្រារព្ធនៅទីក្រុងភ្នំពេញ
និងកម្មវិធី Vietnam
International Fashion Week នៅខែមិថុនាលើទឹកដីប្រទេសវៀតណាម
កន្លងទៅផងដែរ៕