ជូលី ល្អហួស ត្រៀមតំណាងកម្ពុជាប្រកួតលើឆាក Miss Teen Icon International បង្ហាញសមត្ថភាព និងផ្សព្វផ្សាយវប្បធម៌ជាតិ

International • July 22, 2026
ជូលី ល្អហួស ត្រៀមតំណាងកម្ពុជាប្រកួតលើឆាក Miss Teen Icon International បង្ហាញសមត្ថភាព និងផ្សព្វផ្សាយវប្បធម៌ជាតិ

យុវតី និងជាបវរកញ្ញាកម្ពុជា ជូលី ល្អហួស កំពុងត្រៀមខ្លួនចូលរួមប្រកួតកម្មវិធី Miss Teen Icon International ក្នុងនាមជាបេក្ខភាពតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាជាថ្មី។ ដោយមានការគាំទ្រ និងជូនពរពីមហាជនឱ្យទទួលបានជោគជ័យលើឆាកអន្តរជាតិ។

ជូលី ល្អហួស ត្រូវបានគេចាប់អារម្មណ៍ថា ជាយុវតីដែលមានសមត្ថភាពចម្រុះ ទាំងផ្នែកសិល្បៈ និងការសម្តែង។ នាងអាចសម្តែងរបាំបុរាណខ្មែរ របាំសម័យ ច្រៀង និងសម្តែងបានយ៉ាងល្អ ព្រមទាំងមានរូបសម្បត្តិស្រស់សោភា បុគ្គលិកលក្ខណៈលេចធ្លោ និងភាពជឿជាក់លើខ្លួនឯង ដែលជាគុណសម្បត្តិសំខាន់សម្រាប់ការប្រកួតលើឆាកអន្តរជាតិ។

ការចូលរួមរបស់ជូលី ល្អហួស មិនត្រឹមតែជាការប្រកួតដើម្បីស្វែងរកជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការបង្ហាញអត្តសញ្ញាណជាតិខ្មែរ តាមរយៈវប្បធម៌ ប្រពៃណី និងសមត្ថភាពរបស់យុវជនកម្ពុជាទៅកាន់ពិភពលោកផងដែរ។

មហាជន និងអ្នកគាំទ្រជាច្រើនបានសម្តែងក្តីរំពឹងថា ជូលី ល្អហួស នឹងអាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងល្អ និងនាំមកនូវមោទនភាពជូនប្រទេសកម្ពុជា។ សូមជូនពរ ជូលី ល្អហួស ឱ្យទទួលបានជោគជ័យ និងនាំទង់ជាតិកម្ពុជាបង្ហាញវត្តមានយ៉ាងភ្លឺស្វាងលើឆាកអន្តរជាតិ»








 

x Enlarged Image