យុវជនអ្នកដឹកជញ្ជូនក្រុមហ៊ុន WOWNOW ម្នាក់ជិះម៉ូតូបុករថយន្តដឹកទំនិញបត់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ

July 09, 2026
យុវជនអ្នកដឹកជញ្ជូនក្រុមហ៊ុន WOWNOW ម្នាក់ជិះម៉ូតូបុករថយន្តដឹកទំនិញបត់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ៖ យុវជនជាអ្នកដឹកជញ្ជូនម្អូបអាហារបស់ក្រុមហ៊ុន WOWNOW ម្នាក់បានស្លាប់ នៅនិងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូឆ្លងស្តុបលឿនជ្រុល ទៅបុកចំពីមុខ រថយន្តដឹកទំនិញធុនធំ បើកបត់ឆ្លងផ្លូវចំពីមុខពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ១៨២ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញ ធុនធំមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 3A-0734 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូង។

លុះពេលបើកមកដល់ចំណុចកើតហេតុនៅនិងស្តុបទេពផន ក៏បួងចង្កូតបត់ឆ្វេងកាត់តាមបណ្តោយផ្លូវ១៨២វិញ។ ខណៈពេលបត់បានប៉ុន្មានម៉ែត្រ ស្រាប់តែគេឃើញមានម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1AG-7559 ជិះដោយយុវជនរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។

ខណៈពេលជិះមកដល់ចំណុចកើតហេតុមិនបង្អង់ ក៏ជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្ត។ ចំណែកឯជនរងគ្រោះ បានបែកទ្រូងស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯតៃកុងរថយន្ត ត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលសង្កាត់សាដេប៉ូទី១ សួរនាំបន្ត។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុម គ្រួសារយកទៅធ្វើអ៊ុនតាមប្រពៃណី៕ ដោយ ៖សាមេត







 

x Enlarged Image