កម្លាំងកងរាជអាវុធហត្ថ បង្ក្រាបក្រុមជាប់ថ្នាំញៀនជាង20នាក់ នៅកន្លែងទិញ អេដចាយមួយកន្លែងនៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបក្រុមជាប់ថ្នាំញៀន ជាង20នាក់
នៅកន្លែងទិញអេដចាយមួយកន្លែងនៅថ្ងៃទី22 ខែសីហា ឆ្នាំ2026 នៅក្នុងម្តុំសាលាកូរ៉េ ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ។
អនុវត្តបានការណែនាំលោកឧត្តមសេនីយ៍ត្រី បោន
ប៊ិន មេបញ្ជការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោកអនុសេនីយ៍ឯក តិល
តៃលីវ មេបញ្ជការមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំងលោកវរសេៈនីយ៍ត្រី
គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
ដឹកនាំកម្លាំងចុះប្រមូលជនអនាថាញៀនថ្នាំ បានជាបន្តបន្ទាប់ នៅថ្ងៃទី22
ខែសីហា ឆ្នាំ2026 កម្លាំងកងរាជ
អាវុធហត្ថបានបង្ក្រាបបានសម្បុកក្រុមប្រើប្រាស់ថ្នាំញៀនមួយក្រុម21នាក់។
សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
បានឲ្យដឹងថា៖កន្លែងទីតាំងទិញអេដចាយមួយកន្លែងនេះ គឺមានក្រុមអ្នកប្រើប្រាស់ថ្នាំញៀន
ជាច្រើននាក់បានប្រមូលផ្តុំគ្នា ដែលបន្លំធ្វើជាអ្នកដើររើសអេតចាយពេលយប់ ហើយ បន្លំលួចទ្រព្យសម្បត្តិ៍អ្នកស្រុក
លួចសម្ភារៈមិនរើសមុខ
យកមកលក់នៅទីតាំងខាងលើ។
សមត្ថកិច្ចកងរាជអាវុធហត្ថ
បានប្រាប់ឲ្យដឹងទៀតថា៖ពេលចុះបង្ក្រាប រកឃើញបំណែក ម៉ូតូដែលដោះបំបែក និង ម៉ូតូដែលមានតួ
នៅម៉ាស៊ីនជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្ម ភាពដោះជាបន្តបន្ទាប់
ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះបង្រ្កាប នាំក្រុម ជនសង្ស័យ
និងវត្ថុតាងមករក្សាទុក នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បី
សួរនាំកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអនុវត្តតាមនីតិវិធី។
ចំណាត់ការរបស់សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលចុះប្រមូលជនអនាថាដែលជាប់សារធាតុញៀន(ញៀនថ្នាំ)
ដែលបន្លំលួចទ្រព្យសម្បត្តិ៍អ្នកស្រុក គឺមានអបអរសាទរ
ពីសំណាក់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតជាខ្លាំង និងសុំឲ្យសមត្ថកិច្ចបន្តអនុវត្តឲ្យបាន
ជាប្រចាំ ខណៈក្រុងប៉ោយប៉ែតមួយរយៈនេះឃើញមានសកម្មភាពចោរលួចប្លន់ ជាច្រើនករណី៕ (សៅនៅ)