ក្រុមចម្រៀងនារី BLACKPINK បន្តបញ្ចេញស្នាដៃទោលជាបន្តបន្ទាប់ ខណៈដែលហ្វេនទូទាំងពិភពលោកកំពុងរង់ចាំការ Comeback ដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេឆាប់ៗនេះ
អ្នកគាំទ្រក្រុម BLACKPINK កំពុងបង្ហាញការរំភើបយ៉ាងខ្លាំង
ខណៈសមាជិក Jennie, និង
Jisoo ត្រៀមបញ្ចេញស្នាដៃទោលថ្មីៗជាបន្តបន្ទាប់
ដែលកាន់តែបន្ថែមភាពរស់រវើកដល់ការអបអរខួបលើកទី១០ របស់ក្រុម K-Pop ដ៏ល្បីល្បាញមួយនេះ។
ក្នុងរដូវក្តៅឆ្នាំនេះ
សមាជិក BLACKPINK ម្នាក់ៗបានបង្ហាញសមត្ថភាព
និងភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងអាជីពផ្ទាល់ខ្លួន ហើយការវិលត្រឡប់ជាមួយស្នាដៃថ្មីៗរបស់ពួកគេ
កំពុងក្លាយជាប្រធានបទដែលអ្នកគាំទ្រទន្ទឹងរង់ចាំយ៉ាងខ្លាំង។
កញ្ញា ជេននី នឹងក្លាយជាសមាជិកដំបូងក្នុងចំណោមសមាជិកទាំងបី
ដែលត្រៀមបញ្ចេញស្នាដៃទោលថ្មី។ នាងនឹងចេញអាល់ប៊ុមឌីជីថលមានចំណងជើងថា “Fallen Angel” នៅថ្ងៃទី២៨ ខែសីហា។
ការចេញផ្សាយនេះ គឺជាស្នាដៃទោលដំបូងរបស់
Jennie ក្នុងរយៈពេលប្រមាណមួយឆ្នាំកន្លះ
បន្ទាប់ពីអាល់ប៊ុមពេញ “Ruby”។
អាល់ប៊ុមឌីជីថលនេះរួមមានបទចម្រៀងចំនួន៣
គឺ បទចំណងជើង “FALLEN ANGEL”, “HEAVEN” និងបទ “Less than a Lover” ដែលបានចេញផ្សាយជាមុនកាលពីពេលថ្មីៗនេះ។
សម្រាប់អាល់ប៊ុម Physical វិញ នឹងមានបទចម្រៀងសរុបចំនួន៦
ដោយបន្ថែមបទ “sweettooth”, “lockitdown” និងបទថ្មីចំណងជើងថា
“Face”។
ជាមួយគ្នានេះ រូបភាព Concept និង Teaser របស់
Jennie បានបង្ហាញការលាយបញ្ចូលគ្នារវាងពណ៌ស-ខ្មៅ
និងពណ៌ក្រហមចាស់ បង្កើតបាននូវបរិយាកាសបែបស្រមើស្រមៃ និងមានភាពទាក់ទាញ ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែទន្ទឹងរង់ចាំស្នាដៃថ្មីរបស់នាង។
រីឯសមាជិកនារី ក៏មិនចាញ់សមាជិករួមក្រុមនោះទេ
រូបនាងនឹងត្រៀម Comeback ជាមួយបទចម្រៀងថ្មី “CLICK” នៅថ្ងៃទី៤ ខែកញ្ញា
ដែលកើតឡើងប្រមាណមួយឆ្នាំ៧ខែ បន្ទាប់ពីអាល់ប៊ុមទោលដំបូងរបស់នាងបានចេញផ្សាយជាផ្លូវការ។
Teaser របស់ Jisoo
បានទាក់ទាញចំណាប់អារម្មណ៍តាមរយៈរូបភាពបេះដូងពណ៌ផ្កាឈូក
សួនកម្សាន្តដែលមានអាថ៌កំបាំង និងតួអង្គតុក្កតាប្លែកៗ។
ការរួមបញ្ចូលគ្នារវាងភាពផ្អែមល្ហែម និងបរិយាកាសបែបអាថ៌កំបាំង
បានធ្វើឱ្យអ្នកគាំទ្រកាន់តែចង់ដឹងថា តើ Jisoo នឹងនាំមកនូវរឿងរ៉ាវ
និងស្ទីលបែបណា។
BLACKPINK នៅតែរឹងមាំជាក្រុម
បើទោះបីជាស្នាដៃចម្រៀងម្នាក់ៗមានការរីកចម្រើនខ្លាំងក៏ដោយ។
ការវិលត្រឡប់ជាបន្តបន្ទាប់របស់សមាជិកក្រុមនីមួយៗ
កើតឡើងបន្ទាប់ពីរដូវក្តៅបានបញ្ចប់ ស្របពេលដែលសមាជិកម្នាក់ៗបានបង្កើតសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យផ្ទាល់ខ្លួន។
Jennie បានចូលរួមសម្តែងនៅមហោស្រពតន្ត្រីធំៗចំនួន៧
នៅអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី ចន្លោះពីខែមិថុនា ដល់ខែសីហា ចំណែក Jisoo ក៏បានពង្រីកឥទ្ធិពលរបស់ខ្លួនលើសពីវិស័យតន្ត្រី
ដោយបន្តពង្រឹងវត្តមានក្នុងវិស័យម៉ូដ និង Lifestyle តាមរយៈការធ្វើជាតំណាងឱ្យម៉ាកប្រណីតផងដែរ។
ទោះបីសមាជិកម្នាក់ៗបានចុះកិច្ចសន្យាជាមួយផលិតកម្ម
ឬស្លាកយីហោផ្សេងៗគ្នាសម្រាប់អាជីពទោលក៏ដោយ BLACKPINK
នៅតែបន្តសកម្មភាពជាក្រុមយ៉ាងរឹងមាំ។ អាល់ប៊ុមពេញរបស់ក្រុម “DEADLINE”
និង World Tour បានបង្កើតភាពរំភើបដល់អ្នកគាំទ្រជុំវិញពិភពលោក។
លើសពីនេះ សមាជិកទាំង៤
ក៏បានបង្ហាញវត្តមានរួមគ្នានៅក្នុងព្រឹត្តិការណ៍ធំៗ ដូចជា 2026 Met Gala និង Coachella
Festival ដែលបង្ហាញពីភាពស្និទ្ធស្នាល ការគាំទ្រគ្នា
និងសាមគ្គីភាពរបស់ BLACKPINK ទោះបីពួកគេមានអាជីពទោល
និងដំណើរការការងារជាមួយក្រុមហ៊ុនផ្សេងៗគ្នាក៏ដោយ។
ការរួមបញ្ចូលគ្នារវាងអាជីពទោល
និងសកម្មភាពជាក្រុមរបស់ BLACKPINK ក៏ឆ្លុះបញ្ចាំងពីនិន្នាការថ្មីមួយនៅក្នុងវិស័យ K-Pop ដែលសិល្បករអាចបន្តអភិវឌ្ឍអាជីពផ្ទាល់ខ្លួន ខណៈនៅតែរក្សាសកម្មភាព
និងអត្តសញ្ញាណរួមរបស់ក្រុមបានយ៉ាងរឹងមាំ។
ជាមួយនឹងកាលវិភាគ Comeback ចាប់ពី Jennie នឹងមកដល់នៅថ្ងៃទី២៨ ខែសីហា, កញ្ញា Jisoo នៅថ្ងៃទី៤ ខែកញ្ញា កំពុងត្រូវបានអ្នកគាំទ្រ BLACKPINK ទូទាំងពិភពលោករំពឹងថា នឹងក្លាយជាពេលវេលាដ៏កក្រើកមួយទៀតសម្រាប់ពិភព K-Pop។