ជិះម៉ូតូរំលងអាធ្រាតម្នាក់ឯង ជួបកម្លាំងល្បាតហៅសួរនាំ បែរជាផ្តួលម៉ូតូចោលរត់គេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ជាមួយថ្នាំញៀន ០៨កញ្ចប់
កណ្តាល៖
ជនសង្ស័យម្នាក់ បានផ្តួលម៉ូតូចោល ប្រឹងរត់គេច ត្រូវសមត្ថកិច្ចប្រដេញឃាត់ខ្លួនបាន
ជាមួយថ្នាំញៀន ០៨កញ្ចប់ ទម្ងន់សរុប ១,៥៧ក្រាម ក្នុងពេលកម្លាំងកំពុងល្បាតជួបជនសង្ស័យ ក៏ហៅសួរនាំ ហើយហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង
០១និង៣០នាទីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិតាខ្មៅ២
សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
កម្លាំងល្បាតនគរបាលក្រុងតាខ្មៅ
សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់តាខ្មៅ បានប្រាប់ឲ្យដឹងថា÷ជនសង្ស័យមានឈ្មោះ
ចា ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង
ខេត្តកណ្តាល មុខរបរកម្មករ វិជ្ជមាននូវសារធាតុញៀន
និងធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន០១លើក រយ:ពេល ២ឆ្នាំ០៦ខែ ពីបទ អំពើលួច ។
វត្ថុតាងចាប់យកមាន៖ -ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០៨កញ្ចប់ ទម្ងន់១,៥៧ក្រាម -ម៉ូតូម៉ាក HONDA DREAM C125
ពណ៌ខ្មៅ០១គ្រឿង-ទូរស័ព្ទដៃចំនួន០១គ្រឿង- ខ្សៀសម្រាប់ជក់ចំនួន០២។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថានៅវេលាកើតហេតុ ដោយកម្លាំងចេញល្បាតបានមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯង
ដោយមានការសង្ស័យ កម្លាំងក៏បានហៅសួរនាំ ស្រាប់តែជនស្ស័យជិះម៉ូតូរត់ កម្លាំងសមត្ថកិច្ចក៏បានជិះម៉ូតូដេញតាម ។ ជនសង្ស័យ
ក៏បានផ្តួលម៉ូតូចោល រត់គេចខ្លួន ចូលទៅក្នុងផ្លូវលំ ម្តុំអាគារវប្បធម៌ ភូមិតាខ្មៅ២
ក៏ត្រូវកម្លាំងឃាត់ខ្លួនបាន និង ធ្វើការត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន០៨កញ្ចប់ នៅក្បែរខ្លួនជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀន ចំនួន០៨កញ្ចប់ដែលសមត្ថកិច្ចរកឃើញ មិនមែនជារបស់ខ្លួននោះទេ ។ ជនសង្ស័យរួមនិងវត្ថុតាង បានបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕ ដោយ៖ប៉ែន ឆន