យុវជន៣នាក់ជិះម៉ូតូឌុបគ្នាជ្រុលទៅបុករថយន្តស៊េរីទំនើប បើកបត់ឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

National • August 07, 2026
យុវជន៣នាក់ជិះម៉ូតូឌុបគ្នាជ្រុលទៅបុករថយន្តស៊េរីទំនើប បើកបត់ឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

 

ភ្នំពេញ៖ យុវជន៣នាក់ បានរងរបួសស្រាល ក្រោយពេលជិះម៉ូតូម៉ាក HONG DA SCOOPYឌុបគ្នាជ្រុលទៅបុករថយន្តម៉ាកFOR THING បើកបត់ឆ្លងផ្លូវចំពាក់កណ្តាល ចំហៀងខាងស្តាំយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក FOR THING ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2-BS 8089 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបួងចង្កូតបត់ឆ្វេងឆ្ពោះមកផ្លូវ 259 វិញ ខណៈពេលបើកបត់ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែគេឃើញមានយុវជន៣នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក HONG DA SCOOPY ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1LT-9855 ឌុបគ្នា ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីលិចទៅកើតក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តចំហៀងខាងស្តាំ យ៉ាងពេញទំហឹង

បណ្តាលយុវជន៣នាក់ ជាម្ចាស់ម៉ូតូរងរបួសស្រាលនិង រងការខូចខាតសម្ភារៈទាំងសងខាងយ៉ាងដំណំ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយមាសនៅពេលក្រោយ៕ ដោយ​៖សាមេត






x Enlarged Image