មហាជនទទទួចស្នើសុំសមត្ថកិច្ចមានវិធានការតាមផ្លូវច្បាប់ចំពោះនារីអ្នកលក់ទូរស័ព្ទ ជេរប្រមាថដល់វីរៈកងទ័ព

National • August 13, 2026
មហាជនទទទួចស្នើសុំសមត្ថកិច្ចមានវិធានការតាមផ្លូវច្បាប់ចំពោះនារីអ្នកលក់ទូរស័ព្ទ ជេរប្រមាថដល់វីរៈកងទ័ព

ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គម បានមានប្រតិកម្មនិងរិះគន់ខ្លាំងចំពោះនារីជាអ្នកលក់ទូរស័ព្ទម្នាក់ដែលបានជេរប្រមាថនិងដាក់ទំនាយមកលើវីរៈកងទ័ព ព្រមទាំងទទួលស្នើសុំដល់សមត្ថកិច្ច ជួយស្រាវជ្រាវ និង នាំខ្លួននារីរូបនោះមកផ្ដន្ទាទោសតាមច្បាប់ ទោះបីនាង សុំទោសជាសាធារណៈយ៉ាងណា មិនអាចអត់ឱ្យបានឡើយ។

នារីរូបនោះត្រូវបានគេស្គាល់ឈ្មោះថា ចិន្តា សុវណ្ណារី ជាម្ចាស់ហាងលក់ទូរស័ព្ទតាមប្រព័ន្ធអនឡាញដែលមានផេក​ឈ្មោះ  Mr.8 Gaming (មីសស្ទឺរ អេច ហ្គេមមីង)។

ចំណែកវីរៈកងទ័ព ដែលដែលទិញទូរស័ព្ទពីនារីរូបនោះឈ្មោះ  រិ រិទ្ធ ជាទាហានជួរមុខ ឈរជើងនៅទិសប្រាសាទតាមាន់​ កងពល​លេខ៤២​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ។ 

រឿងរ៉ាវដែលផ្ទុះនៅក្នុងបណ្ដាញសង្គម គឺ វីរៈកងទ័ពរូបនោះបានទិញទូរស័ព្ទពីនារីរូបនោះតាមអនឡាញក្នុងតម្លៃជាង ១០០ ដុល្លារ។ នៅពេលទទួលបានទូរស័ព្ទ ទូរស័ព្ទប្រើពុំកើត ហើយ វីរៈកងទ័ពក៏បានផ្ញើទូរស័ព្ទអោយវិញ និង បានទារប្រាក់ត្រឡប់មកវិញ ត្រូវ បាននារីរូបនោះជេរប្រមាថម្តាយ និងដាក់ទំនាយឲ្យត្រូវគ្រាប់ប្លោង ជាហេតុធ្វើឲ្យមហាជន និងវីរៈកងទ័ព មានការខឹងសម្បារយ៉ាងខ្លាំងពីសំដី អសុរស ជេរជាប្រមាថម្តាយ ដាក់ទំនាយមកលើវីរៈកងទ័ពបែបនេះ។

បន្ទាប់ពីផ្ទុះនូវប្រតិកម្ម នារីរូបនោះ ក៏បានយកទូរស័ព្ទទៅប្រគល់ឲ្យវីរៈកងទ័ពនិងគល់ប្រាក់ចំនួន២០ ម៉ឺនរៀល ព្រមទាំងសុំទោសជាសាធារណៈ។ ទោះបីជាយ៉ាងណា អ្នកលេងបណ្ដាញសង្គមមិនអត់ឱនឲ្យឡើយ និង ទទូចស្នើសុំដល់សមត្ថកិច្ច នាំនារីរូបនោះមកចាត់តាមច្បាប់៕ ម៉េង ធា





 

x Enlarged Image