ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង សង្ស័យពាក់ព័ន្ធករណីលួចបំរើ សេវាផ្លូវភេទខុសច្បាប់

National • August 14, 2026
ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង សង្ស័យពាក់ព័ន្ធករណីលួចបំរើ សេវាផ្លូវភេទខុសច្បាប់

 

ភ្នំពេញ៖កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអនីតិជនក្រោមអាយុ១៨ ឆ្នាំ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញខណ្ឌមានជ័យ ឆ្មក់បង្រ្កាបទីតាំងភោជនីយ ដ្ឋានមួយកន្លែងយីហោ «ដារ៉ា៧២» ឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ រួមទាំងថៅកែហាង និង វត្ថុតាងមួយចំនួនសង្ស័យលួចបង្កប់នូវ​សេវ៉ាបំរើផ្លូវភេទខុសច្បាប់។

ហេតុការណ៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុង លូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកម្លាំងសមត្ថកិច្ចជំនាញ បានឲ្យដឹងថាទីតាំងភោជនីយដ្ឋានយីហោ«ដារ៉ា៧២» ខាងលើនេះ ដោយមានការចុះស៊ើបអង្កេតជាក់ស្តែងពីអង្គការមួយកន្លែងជាច្រើនដងរួចមកហើយ។ ក្រោយមក ដោយមានការសង្ស័យ ក៏បានរាយការណ៍បន្តទៅកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអនីតិជនសហការជាមួយនិងកម្លាំងសមត្ថកិច្ចជំនាញខណ្ឌមានជ័យ បានចុះមកបង្រ្កាបជាក់ស្តែងតែម្តង។

បន្ទាប់ពីកម្លាំងជំនាញប្រតិបត្តិការបង្រ្កាបចប់ ក្នុងនោះដែរ មានការឃាត់ខ្លួនម្ចាស់ទីតាំងនិងបុគ្គលិកនារីៗជាច្រើននាក់ រួមទាំងវត្ថុតាងមួយចំនួន បញ្ជូនតាមរថយន្តយកទៅអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការសួរនាំបន្ត។ ចំណែកអ្នកមិនពាក់ព័ន្ធ សមត្ថកិច្ចនឹង បញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ រីឯអ្នកដែលពាក់ព័ន្ធវិញ សមត្ថកិច្ចជំនាញ នឹងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ​៖សាមេត






x Enlarged Image