បុរសម្នាក់ បើករថយន្តទៅបុករះរថយន្តចំនួន៣គ្រឿង និង ម៉ូតូពីរគ្រឿង បណ្ដាលអោយក្មេងស្រីម្នាក់ រងរបួសធ្ងន់

National • August 21, 2026
បុរសម្នាក់ បើករថយន្តទៅបុករះរថយន្តចំនួន៣គ្រឿង និង ម៉ូតូពីរគ្រឿង បណ្ដាលអោយក្មេងស្រីម្នាក់ រងរបួសធ្ងន់

 

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ត១គ្រឿងក្នុងល្បឿនលឿនក៏រ៉េចង្កូតទៅបុក រថយន្ត ចំនួន ៣គ្រឿង និង ម៉ូតូពីរគ្រឿង រួមទាំងក្មេងស្រីម្នាក់ រងបួសធ្ងន់បញ្ជូនទៅកាន់ មន្ទីរពេទ្យ។ 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧:៤០នាទី យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៨ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក KIA RAY ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CD-8293 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។

ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតបុករះ រថយន្តចំនួន៣គ្រឿងនិងម៉ូតូ ២គ្រឿងដែលឈប់ចតរងចាំ់កូនចេញពីរៀន បណ្ដាលឱ្យរងរបួស និងខូចខាត យ៉ាងដំណំ និងធ្វើអោយក្មេងស្រីម្នាក់ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងអស់ទៅរក្សាទុក ដើម្បីរង់ចាំ ការដោះស្រាយនៅពេលក្រោយ ៕ ដោយ​៖សាមេត






x Enlarged Image