បុរសម្នាក់ បើករថយន្ត វ៉ាជែង ជ្រុលបុកកម្មការិនីម្នាក់បាក់ជើង រួចជ្រុលធ្លាក់ប្រឡាយទឹក
ភ្នំពេញ៖បុរសម្នាក់
បានខ្ចីរថយន្ត១គ្រឿងពីក្មួយប្រុស ជិះទៅធ្វើប័ណ្ណ ប.ស.ស ឲ្យកូន
ដោយបើកបរក្នុងល្បឿនលឿននិងវ៉ាជែង
ជ្រុលទៅបុកកម្មការិនីរោងចក្រម្នាក់ដែលជិះម៉ូតូ បញ្រ្ចាសទិសគ្នាពេញទំហឹង
បណ្ដាលឲ្យរងរបួសបាក់ជើង ហើយរថយន្តនោះ ក៏បានរេចង្កូត ធ្លាក់ចូលទៅក្នុងប្រឡាយទឹក ។
ហេតុការណ៍គ្រោះថ្នាក់នេះ
បានកើតឡើងនៅវេលាម៉ោង០៤និង៣៥នាទីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
នៅតាមផ្លូវជាតិលេខ៤២ ស្ថិតនៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ
។
រថយន្តដែលបង្កគ្រោះថ្នាក់និងបើកធ្លាក់ប្រឡាយនោះ
ម៉ាកព្រូស១គ្រឿង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ2BP-9887
បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ។ ចំណែកជនរងគ្រោះជាកម្មការិនីឈ្មោះ អ៊ីម
ស្រីខួច ភេទស្រី អាយុជាង២០ឆ្នាំ
មានទីលំនៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រងរបួសបាក់ជើងស្ដាំ។
តាមព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ
បុរសរូបនោះ បានខ្ចីរថយន្តក្មួយ ដោយប្រាប់ថាទៅធ្វើប័ណ្ណ ប.ស.ស ឲ្យកូន។ នៅពេលធ្វើដំណើរតាមផ្លូវជាតិលេខ៤២
ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានវ៉ាជែងយានយន្តនៅពីមុខ រួចក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥
ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IU-2550 ដែលកំពុងបើកបញ្រ្ចាសទិសដៅគ្នាពេញទំហឹង
បណ្ដាលឲ្យកម្មការិនីម្នាក់ រងរបួសបាក់ជើង ហើយ រថយន្តបង្ក បានរេចចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹក
និង រងការខូចខាតខ្ទេចមុខខាងស្ដាំ ។
ភ្លាមៗអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីដោះស្រាយតាមច្បាប់ ៕ម៉េង ធា