បុរសម្នាក់ បើកម៉ូតូលឿនជ្រុលទៅបុកខឿងចិញ្ចើមផ្លូវហោះបោកក្បាលនិងជញ្ជាំងថ្ម បណ្តាលឲ្យស្លាប់ភ្លាមៗ
ភ្នំពេញ៖
បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងរន្ធត់ ក្រោយពេលជិះម៉ូតូម៉ាក ADV មួយគ្រឿងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ
ហោះបោកក្បាលនិង ជញ្ជាំងថ្ម យ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦
ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាឌីប៉ុក ក្នុងសង្កាត់ គោករការ ខណ្ឌព្រែកព្នៅ
រាជធានីភ្នំពេញ។ សពមានឈ្មោះ ភួង សុធន់ ភេទប្រុស អាយុ៥៧ឆ្នាំ បច្ចុប្បន្ន រសនៅភូមិទឹកថ្លា
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានស្រុកកំណើតរសនៅ ឃុំចាន់សែន
ស្រុកឧត្តុងខេត្តកំពង់ស្ពឺ។
ប្រភពពីកន្លែងកើតហេតុ
បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ម្នាក់ បានជិះម៉ូតូ១គ្រឿងម៉ាក ADV ពាក់ស្លាកលេខ
ភ្នំពេញ 1LT- 5754 ជិះម្នាក់ឯង ធ្វើ ដំណើរចេញពីផ្លូវបេតុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។
លុះពេលជិះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន
ស្រាប់តែជ្រុលចង្កូតទៅបុកឃឿន ចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះហោះបោកក្បាលផ្ទប់និងជញ្ជាំងថ្មបែកក្បាកស្លាប់ភ្លាមៗ។
ក្រោយមក
ក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ឃើញហេតុការណ៍ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់គោករការ
អោយចុះមកពិនិត្យទៅលើសព។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានចុះមកដល់
ក៏បានទាក់ទងទៅមន្រ្តីជំនាញចារាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សារទុកនៅអធិការដ្ឋាននគបាលខណ្ឌព្រែកព្នៅ ជាបណ្តោះអាសន្ន។ ចំណែកសពដោយមិនទាន់មានសាច់ញាតិ
សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនទៅរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តកប់ស្រូវ
រងចាំទាក់ទងសាច់ញាតិនៅពេលក្រោយដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត