តារាសម្ដែង នីមុនីនាថ ជូនប្អូនប្រុសទៅប្រឡង និងលើកទឹកចិត្តឱ្យប្រឡងបានល្អ

Entertainment • August 10, 2026
តារាសម្ដែង នីមុនីនាថ ជូនប្អូនប្រុសទៅប្រឡង និងលើកទឹកចិត្តឱ្យប្រឡងបានល្អ

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ឆ្នាំ​២០២៦ បាន​ចាប់ផ្តើមហើយ។  ក្នុងពេលនេះ ​បេក្ខជន ប្រឡងដែលតែងមាន​ អាណាព្យបាល ជូនទៅដើម្បីជាការលើកទឹកចិត្ត​និង​ជួយមើលការខុសត្រូវ​លើកបាយទឹក​នំចំណី។

ជាមួយគ្នាតារាសម្ដែង នីមុនីនាថ បានជូនប្អូនប្រុសទៅកាន់មណ្ឌលប្រឡង និងបានផ្តល់ពាក្យលើកទឹកចិត្តដល់ប្អូន មុនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ បានចាប់ផ្តើមនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយមានសិស្សានុសិស្សជាច្រើនចូលរួមប្រឡងនៅតាមមណ្ឌលប្រឡងនានា។

ក្នុងឱកាសនេះ នីមុនីនាថ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្អូនប្រុស ដោយជូនដំណើរទៅប្រឡង និងលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែង បំពេញវិញ្ញាសាដោយស្ងប់ស្ងាត់ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន។

សារលើកទឹកចិត្តពីសមាជិកគ្រួសារ ជាពិសេសនៅថ្ងៃប្រឡងដ៏សំខាន់នេះ គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់បេក្ខជនក្នុងការប្រឈមមុខនឹងការប្រឡង និងសម្រេចបានលទ្ធផលល្អប្រសើរ។

សូមជូនពរប្អូនប្រុសរបស់ នីមុនីនាថ និងបេក្ខជនទាំងអស់ ប្រឡងបានលទ្ធផលល្អ និងសម្រេចតាមក្តីប្រាថ្នា។






  

x Enlarged Image