បុរសពីរនាក់ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យម្នាក់ស្លាប់, ម្នាក់ទៀត រងរបួសធ្ងន់
ភ្នំពេញ៖
បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀត រួមដំណើរជាមួយ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់
ក្រោយ ពេលពួកគេ ជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង២:១៥ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៦ ស្ថិតនៅលើផ្លូវព្រះមុនីវង្ស
ចំណុចស្តុបស្ថានទូតវៀតណាម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសពីរនាក់បានជិះ ម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1MF-0957
ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។
លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹង
បណ្ដាលឲ្យម៉ូតូ រងការខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង។ ចំណែកឯបុរសពីរនាក់ដែលជិះម៉ូតូជាមួយគ្នា
ម្នាក់បាត់បង់ជីវិតនិងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ
។
បន្ទាប់ពីកើតហេតុ
សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអតិការដ្ឋាននគរបាលខណ្ឌចំការមន
ជាបណ្ដោះអាសន្ន ចំណែកសពសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕