បងប្អូនកូនភ្លោះប្រុសទាំងពីរនាក់ លង់ទឹកស្លាប់ក្នុងពេលតែមួយ
កណ្តាល៖ ម្តាយឳពុក
ស្ទើរតែគាំងបេះដូងដោយកូនប្រុសភ្លោះ បានលង់ទឹកស្លាប់
បាត់បង់ជីវិតទាំងពីរនាក់ក្នុងពេលតែមួយ
ដោយកើតហេតុកាលពីវេលាម៉ោង ១១និង ៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
នៅចំណុចបឹងព្រែកចិន
ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក រស់ ចន្ថា
អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថាជនរងគ្រោះ មានចំនួនពីរនាក់
ជាកូនប្រុសភ្លោះ៖ទី០១ឈ្មោះ លាង សុខគឿន,ទី០២ ឈ្មោះ លាង សុខគន
ជាជនជាតិខ្មែរ ដែលមានអាយុ១៣ឆ្នាំ
ជាសិស្សដូចគ្នា និងមានទីលំនៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុ ។
តាមការបំភ្លឺរបស់ឈ្មោះ ហឿងសុខខៃ ភេទស្រី
អាយុ ៤០ ឆ្នាំ ត្រូវជាម្ដាយ បានឱ្យ ដឹងថានៅមុនវេលាកើតហេតុ គាត់បាននាំកូនប្រុសទាំង៣
ទៅលេងទឹកនៅដីចំការ ព្រែកចិន ដែលទីនោះមានទឹកជម្រៅត្រឹមចង្កេះ
ដែលកូនៗទាំង០៣នាក់ប្រលែងគ្នាធម្មតា ។
លុះនៅវេលាកើតហេតុ ដោយខ្លួនរវល់មើលកូនប្រុសម្នាក់ទៀត ស្រាប់តែងាកមករកកូន ប្រុសភ្លោះទាំង០២
ក៏បាត់មិនឃើញ ទោះខំស្រែកហៅក៏មិនលឺឆ្លើយតប
រួចម្តាយក៏បាន ទៅរាវរក ត្រង់កន្លែងដែលកូនលេងទឹកនោះ
ក៏បានប៉ះកូនប្រុសម្នាក់ឈ្មោះ លាងសុខគង ។
ម្តាយ
ក៏ស្រង់កូនឡើងលើគោក និង រត់ទៅហៅប្តីនៅឯភូមិ និង អ្នកជិតខាងមកជួយរាវរក
កូនប្រុសម្នាក់ទៀតឈ្មោះ លាង សុខគឿន។ ពេលរាវរកឃើញហើយ ក៏លើកកូនទាំង២ ដាក់លើម៉ូតូ ផាស់ស្អាប់
ដឹកបញ្ជូនទៅមណ្ឌលសុខភាព ហើយ ក្រុមលោកគ្រូពេទ្យ
ក៏បានជួយបញ្ជូនទៅមន្ទីរពេទ្យស្រុកកោះធំ។ តែពេលទៅដល់
ក្រុមគ្រូពេទ្យបានប្រាប់ថា កូនភ្លោះទាំងពីរនាក់
បានស្លាប់បាត់ទៅហើយ
ទើបម្តាយសុំឱ្យរថយន្តពេទ្យ ដឹកសពកូន ទាំងពីរមកលំនៅដ្ធានវិញ ។
ដោយឪពុកម្តាយរបស់កុមាររងគ្រោះ
បានទទួលស្គាល់នៅចំពោះមុខសមត្ថកិច្ចថា ÷ គឺកូនប្រុសភ្លោះទាំងពីរនាក់ របស់គាត់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងក៏បានរៀបចំធ្វើបុណ្យតាមប្រពៃណី ៕