ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យ មនុស្សប្រុស០៣នាក់រងរបួ.សធ្ង.ន់(បាក់ជើង)
បាត់ដំបង៖
យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន០៣នាក់ បានរងរបួ.សធ្ង.ន់
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង ២០និង១០នាទី
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចខាងមុខសាលា បឋមសិក្សាវត្តរការ
ស្ថិតក្នុងភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1AR-5556 បើកបរដោយឈ្មោះ ជឿន សរ ភេទស្រី
អាយុ៥០ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ញ៉ាញ់ ពៅ ភេទស្រី អាយុ៤២ឆ្នាំ
ទាំងពីរនាក់រស់នៅភូមិវត្តរការ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ទិសដៅពីត្បូងទៅជើង។
លុះមកដល់ចំណុចកើតហេតុខាងលើ
បាន(បត់ឆ្វេងឆ្លងផ្លូវ) ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ក្រហម
ពាក់ផ្លាកលេខបាត់ដំបង1AR-0708 បើកបរដោយឈ្មោះ តុង ស៊ីឡាយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃទទឹង
ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
ទិសដៅពីជើងទៅត្បូងបានជ្រុលមកបុកពេញទំហឹងបណ្តាលអោយដួលរងរបួ.សធ្ង.ន់បាក់ជើងស្តាំទាំង០៣នាក់តែម្តង។
ក្រោយពេលកើតហេតុ
ជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ។
ចំណែកមធ្យោបាយទាំងពីរ ត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖រៀម សាលី