រថយន្តមិនចាំម៉ាក បើកទៅបុកម៉ូតូកៀបជាប់ស្លាប់ក្មេងស្រីម្នាក់ ចំណែកឯឪពុក រងរបួសធ្ងន់

National • August 10, 2026
រថយន្តមិនចាំម៉ាក បើកទៅបុកម៉ូតូកៀបជាប់ស្លាប់ក្មេងស្រីម្នាក់ ចំណែកឯឪពុក រងរបួសធ្ងន់

ភ្នំពេញ៖ អាសូរណាស់!ក្មេងស្រីអាយុទើបតែ៥ឆ្នាំម្នាក់គៀបជាប់និងម៉ូតូ ស្លាប់យ៉ាង អាណោចអាធ័ម ចំណែកឯឪពុក រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបកូន ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកមកបុកម៉ូតូចំពីមុខពេញ ទំហឹង ហើយ បើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទី យប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវលេខ៤២ ក្នុងសង្កាត់ពន្សាំង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ឪពុកនិងកូនស្រី ជិះម៉ូតូមួយគ្រឿងម៉ាកHONDA BEAT ពណ៌ក្រហមលាយស ពាក់ផ្លាកលេខភ្នំពេញ 1JS-6873 ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៤២ ទិសដៅពីត្បូងទៅជើង។

លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញរថយន្តមួយគ្រឿងមិន ស្គាល់ម៉ាក ធ្វើដំណើរទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏រ៉េចង្កូតជ្រុលទៅបុកចំពីមុខម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យក្មេងស្រីរងគ្រោះគៀបជាប់និងម៉ូតូបែកក្បាលស្លាប់ភ្លាមៗ ចំណែកបុរសជាឪពុករងរបួសធ្ងន់ ហើយ រថយន្តបានរយ៉ែថយក្រោយ រួចបន្តល្បឿនបើគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌ ព្រែកព្នៅ បានចុះមកដល់ធ្វើការវាស់វែងយកម៉ូតូរក្សាទុក។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ច ធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​៖សាមេត​





 

x Enlarged Image