អ្នកលក់ចែកចាយឧបករណ៍ជក់បារីអេឡិចត្រូនិចម្នាក់ទៀតហើយ! ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន

National • August 27, 2026
អ្នកលក់ចែកចាយឧបករណ៍ជក់បារីអេឡិចត្រូនិចម្នាក់ទៀតហើយ! ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន

 

បាត់ដំបង៖ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដោយមាន លោកវសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យដឹកនាំកម្លាំងការិយាល័យជំនាញឆ្មក់ បង្ក្រាបបានករណីលក់ចែកចាយឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ វ៉ាន់  វ៉ានដេត ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយនឹងវត្ថុតាងចាប់យកបានរួមមាន៖

-បារីអេឡិចត្រូនិច (ម៉ាក YOOZ) ចំនួន ៧ប្រអប់ (សង្ស័យមានសារធាតុញៀន ប្រភេទអិចស្តាស៊ី)

-ក្បាលឧបករណ៍បារីអេឡិចត្រូនិច (ម៉ាក NOVA)ចំនួន ៤៥ដើម (សង្ស័យមានសារ ធាតុញៀនប្រភេទអិចស្តាស៊ី)

-ស្លាចិនកំណត់សារធាតុញៀនមិនបានចំនួន ០១កញ្ចប់

-បារីអេឡិចត្រូនិចចំនួន ០៨ដើម និងក្បាលបារីអេឡិចត្រូនិចចំនួន ០៧ដើម

-ប្រអប់សំបក NOVAចំនួន ០៣ប្រអប់ ,កូនដបសម្រាប់ដាក់ទឹក YOOZ មួយចំនួន

-ប្រាក់រៀលចំនួន ១,៥០០,០០០ រៀល (មួយលានប្រាំសែនរៀល)

-ប្រាក់ដុល្លារចំនួន ៧០ ដុល្លារ

-កាបូបសម្រាប់ដាក់ប្រាក់ចំនួន ០១

-ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាក iPhone 17Pro Max ពណ៌ទឹកក្រូច

-នាឡិកាដៃចំនួន ០១គ្រឿង

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖ ចំនួន ០១សន្លឹក

-លោហធាតុពណ៌លឿងចិញ្ចៀនមានដាំត្បូងពណ៌ស ចំនួន ០១ និងខ្សែដៃមានដាំត្បូង ចំនួន ០១។

បច្ចុប្បន្ន ជនសង័្សយនិងវត្ថុតាង ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖រៀម សាលី









x Enlarged Image