សង្ស័យខ្យល់ងងឹតមុខ បុរសម្នាក់បានបើករថយន្តរ៉េចង្កូតទៅបុកដើមឈើ បណ្ដាលឲ្យ ស្លា.ប់.យ៉ាងអាណោចអាធ័ម

National • August 28, 2026
សង្ស័យខ្យល់ងងឹតមុខ បុរសម្នាក់បានបើករថយន្តរ៉េចង្កូតទៅបុកដើមឈើ បណ្ដាលឲ្យ ស្លា.ប់.យ៉ាងអាណោចអាធ័ម

 

បាត់ដំបង៖ បុរសម្នាក់ សង្ស័យខ្យល់ហើយងងឹតមុខ បានបើករថយន្តរ៉េចង្កូតទៅបុក ដើមឈើ បណ្ដាលឲ្យស្លា.ប់.យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី២៧ ខែសីហា ២០២៦ នៅចំណុចផ្លូវខាងក្រោយសណ្ឋាគារ ឃីងហ្វី ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះ ជារថយន្តប្រភេទម៉ាក CAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ.2AX-2864 អ្នកបើកបរត្រូវបានគេស្គាល់ថាឈ្មោះ ឆូន ឆៃយ៉ា ភេទប្រុស អាយុ ជាង៣០ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង គាត់មិនសូវ ហូបបាយ ទេ ជាប្រចាំតែងតែហូបកាហ្វេ បើកបរទិសដៅពីលិចទៅកើត ។

លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យខ្យល់ធ្វើអោយងងឹតមុខ និងប្រភពមួយ ផ្សេងទៀតថា សង្ស័យរវល់មើលទូរស័ព្ទ ព្រោះគាត់អ្នករកស៊ីម៉ូយទាក់ទងមកច្រើន ក៏ រ៉េចង្កូតទៅបុកដើមឈើបណ្ដាលអោយស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាក្រុមមន្ត្រីជំនាញកោសល្យវិច័យ ចុះទៅពិនិត្យ និង ធ្វើកោសល្យ  វិច័យដើម្បីស្វែងរកការពិតនៃការស្លាប់ថាតើផ្តើមចេញការខ្យល់គរអោយងងឹតមុខ ឬផ្តើម ចេញពីការធ្វេសប្រហែសទៅបុកដើមឈើបណ្តាលអោយបោកប៉ះទ្រូងរហូតគ្រាំក្នុងស្លាប់ ៕ ដោយ ៖រៀម​សាលី






x Enlarged Image