ម៉ូតូធុនធំ ជិះបោះពួយ ជ្រុលទៅបុកនិងម៉ូតូ ហុងដាឌ្រីម នៅផ្លូវបំបែកជាបួន បណ្ដាល ឲ្យស្លាប់ ម្នាក់ និង របួស ម្នាក់
ភ្នំពេញ៖ បុរសម្នាក់
ជិះម៉ូតូធុនធំ មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកនិងម៉ូតូ ហុងដា ឌ្រីម
ដែលជិះដោយបុរសម្នាក់ទៀត នៅផ្លូវបំបែកជាបួន បណ្ដាលឲ្យភាគីម៉ូតូ ធុនធំ
ដួលអូសផ្ទុបនិងទ្រូងផ្លូវ បណ្ដាលឲ្យម្ចាស់ម៉ូតូ ស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលង
អាធ្រាត្រចូលថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៦ ចំនុចស្តុប ទួលទំពូង ផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣
សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌ បឹងកេងកង ។ សពជនរងគ្រោះ ពៅ
សាមឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកនៅផ្សារទំនើបអ៊ីអន ៣ មានស្រុកកំណើតភូមិ
ពោធិបុស្ស ឃុំ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានជិះម៉ូតូម៉ាក ហុងដា ឌ្រីម
ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M3211ធ្វើ ដំណើរតាមបណ្ដោយផ្លូវលេខ
១៦៣ ទិសដៅ កេីត ទៅ លិច ។
លុះមកដល់ចំនុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន
ហើយ មានភ្លើងស្តុប ផងនោះ ក៍ស្រាប់តែមានបុរសម្នាក់ទៀត បានជិះម៉ូតូធុនធំ ម៉ាក ROYAL ពណ៌លឿង ពាក់ស្លាក លេខកម្ពុជា DY.PSD.9 ធ្វើដំណើរតាមបណ្ដោយតាមម៉ៅសេទុង
ទិសដៅពីត្បូងទៅ ជើងក្នុងល្បឿនលឿន ក៍ជ្រុលទៅបុកនិងម៉ូតូ ហុងដា ឌ្រីម យ៉ាងពេញទំហឹង
បណ្ដាល ឲ្យម៉ូតូធុនធំ ដួលអូសផ្ទុបនិងទ្រូងផ្លូវ បណ្ដាលឲ្យម្ចាស់ម៉ូតូ ស្លាប់បាត់បង់ជីវិតយ៉ាង
អាណោចអាធ័ម នៅកណ្ដាលផ្លូវ តែម្ដង។
ដោយឡែក ភាគីខាងម៉ូតូ
ហុងដា ឌ្រីម រងរបួសជើង ខាងឆ្វេងតិចតួច ហើយ បាន បញ្ជាក់ថា ម៉ូតូធុនធំ ជិះបំពានភ្លើងស្តុប
មកបុកម៉ូតូ របស់គាត់តែម្តង ហើយក៏ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួនប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍
។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត