តារាសម្តែង និងជាផលិតករ លោក លីអូណាដូ ឌីខាប្រ៊ីអូ បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វដែលជិតផុតពូជ
Leonardo DiCaprio និង
Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ
និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន
១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។
នៅថ្ងៃទី៤ ខែសីហា
កន្លងទៅ អង្គការ Re:wild របស់ Leonardo DiCaprio និងមូលនិធិ Bezos Earth Fund កំពុងដឹកនាំគម្រោង Phoenix Species Project ដោយហៅថាជាមូលនិធិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ
ដែលបានបម្រុងទុកជាពិសេសសម្រាប់ការស្រោចស្រង់ប្រភេទសត្វដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។
Leonardo DiCaprio បានអភិវឌ្ឍគំនិតនេះជាច្រើនឆ្នាំមកហើយ
ដើម្បីជួយដល់ប្រភេទសត្វណាដែលកំពុងប្រឈមមុខនឹងការបាត់បង់ទីជម្រក
និងការផុតពូជនាពេលអនាគត ដោយសារការផ្លាស់ប្តូរអាកាសធាតុ។
នៅក្នុងឆ្នាំ ២០២១ តារាសម្តែងវ័យ ៥១ ឆ្នាំរូបនេះ និងសហស្ថាបនិកអង្គការ Re:wild គឺលោក Wes Sechrest ដែលជាជីវវិទូ និងជានាយកប្រតិបត្តិនៃអង្គការ បានជួបពិភាក្សាជាមួយមហាសេដ្ឋីប្រាក់ពាន់លានស្ថាបនិកក្រុមហ៊ុន Amazon គឺលោក Jeff Bezos ដែលជាប្រធានមូលនិធិ Bezos Earth Fund និងភរិយារបស់លោក គឺលោកស្រី Lauren Sánchez Bezos ដែលជាអនុប្រធាននៃមូលនិធិនេះ។