អាវុធហត្ថស្រុកសំរោងទង ឃាត់ជនសង្ស័យប្រុស-ស្រីចំនួន២នាក់ ជាមួយគ្រឿងញៀនជិត ២០កញ្ចប់
កំពង់ស្ពឺ៖
ជនសង្ស័យប្រុស-ស្រីចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ
ជាប់ពាក់ព័ន្ធករណីចែកចាយនិងជួញដូរគ្រឿងញៀន យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកសំរោងទង។
មន្ត្រីអាវុធហត្ថស្រុកសំរោងទង
បាននិយាយឲ្យដឹងថា៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ យ៉ាងម៉ឺងម៉ាត់
និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា
អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២និង៩នាទី ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
កន្លងទៅនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ
ចំរើន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់
ជាប់ពាក់ព័ន្ធករណីចែកចាយនិងជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់ជួលមួយកន្លែង
ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ
រួមមាន៖ ទី១- ឈ្មោះ ជេត រី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ
រស់នៅក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២- ឈ្មោះ
សំ ប្រាថ្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិស្លា
ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីអាវុធហត្ថស្រុកសំរោងទងបានបន្តទៀតថា
ជាលទ្ធផល កម្លាំងកងរាជអាវុធហត្ថ ដកហូតវត្ថុតាងបាន៖ ម្សៅក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀនចំនួន១៨កញ្ចប់តូច
(ទម្ងន់ ៦.៣៣ក្រាម),
ទូរស័ព្ទចំនួន ៤គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន
១គ្រឿង, ឧបករណ៍ជក់បារីអេឡិចត្រូនិចចំនួន១គ្រឿង, ឧបករណ៍ប្រើប្រាស់ និងថង់ច្រកគ្រឿងញៀន មួយចំនួនថែមទៀតផង។
មន្ត្រីអាវុធហត្ថស្រុកសំរោងទង
បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ រួមជាមួយនiងវត្ថុតាង
ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ
ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ប៊ុនធឿន