មិនទាន់បង្ហាញគម្រោងប្រកួតសម្រស់ថ្មី ដេថ ស្រីនាថ នៅតែបន្តបញ្ចេញសកម្មភាពសង្គម និងការងារយ៉ាងសកម្ម

Entertainment • August 24, 2026
មិនទាន់បង្ហាញគម្រោងប្រកួតសម្រស់ថ្មី ដេថ ស្រីនាថ នៅតែបន្តបញ្ចេញសកម្មភាពសង្គម និងការងារយ៉ាងសកម្ម

 

បើទោះបីជាមិនទាន់បង្ហាញពីគម្រោងចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ណាមួយជាផ្លូវការក៏ដោយ កញ្ញា ដេថ ស្រីនាថ នៅតែបន្តទាក់ទាញការចាប់អារម្មណ៍ពីមហាជន តាមរយៈសកម្មភាពសង្គម និងការងាររបស់នាងដែលបង្ហាញជាបន្តបន្ទាប់។ បវរកញញ្ញា ស្រីនាថ ធ្លាប់ទទួលបានតំណែង Miss Lakamo 2025 និងបានជាប់ក្នុងចំណោម Top 20 នៃកម្មវិធី Miss Charm 2025 ដែលជាសមិទ្ធផលមួយបញ្ជាក់ពីសមត្ថភាព និងទេពកោសល្យរបស់នាងលើវិស័យបវរកញ្ញា។

បច្ចុប្បន្ន នាងផ្តោតលើការងារ និងការចូលរួមសកម្មភាពសង្គមជាច្រើន ខណៈនៅលើបណ្តាញសង្គម នាងតែងចែករំលែកសកម្មភាពប្រចាំថ្ងៃ និងការងារផ្សេងៗទៅកាន់អ្នកគាំទ្រ។ ជាមួយនឹងសម្រស់ដ៏លេចធ្លោ រូបរាងស្រស់ស្អាត និងបុគ្គលិកលក្ខណៈទាក់ទាញ ស្រីនាថ នៅតែទទួលបានការកោតសរសើរ និងគាំទ្រពីមហាជនជាបន្តបន្ទាប់។

ទោះមិនទាន់មានការប្រកាសពីការវិលត្រឡប់ទៅកាន់ឆាកប្រកួតសម្រស់ក៏ដោយ អ្នកគាំទ្រជាច្រើននៅតែរំពឹងថា ដេថ ស្រីនាថ អាចនឹងបង្ហាញវត្តមានក្នុងការប្រកួតថ្នាក់ជាតិ ឬអន្តរជាតិនាពេលខាងមុខ






 

x Enlarged Image