នគរបាលក្រុងច្បារមន ឃាត់ខ្លួនមុខសញ្ញាចែកចាយនិងជួញដូរគ្រឿងញៀនចំនួន២ នាក់ ដកហូតវត្ថុតាងជិត៥០កញ្ចប់

National • August 14, 2026
នគរបាលក្រុងច្បារមន ឃាត់ខ្លួនមុខសញ្ញាចែកចាយនិងជួញដូរគ្រឿងញៀនចំនួន២ នាក់ ដកហូតវត្ថុតាងជិត៥០កញ្ចប់

 

កំពង់ស្ពឺ៖ ជនសង្ស័យជាមុខសញ្ញាចែកចាយ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមនធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យ កំពុងតែចរាចរណ៍គ្រឿងញៀនហើយកម្លាំងនគរបាល ឆ្មក់ឃាត់ខ្លួនបានជាមួយគ្រឿងញៀន ចំនួន៤៧កញ្ចប់។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦​ ដឹកនាំប្រតិបត្ដិការផ្ទាល់ពី​លោកវ​រៈសេនីយ៍ទោ​ យ័ន្ដ​ សង្ហារ​ អធិការនគរបាលក្រុងច្បារមន បានធ្វើការស្រាវជ្រាវមុខសញ្ញាសង្ស័យពា​ក់ព័ន្ធការរក្សាទុកចែក​ចា​យនិងប្រើប្រាស់នូវសារ​ធាតុញៀនដោយខុសច្បាប់​ នៅ​ចំណុចភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលក្រុងច្បារមន បាននិយាយឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន៖

ទី១-ឈ្មោះ សុខ បញ្ញា ហៅ​ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាក​ដ ស្នាក់នៅក្នុងភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​  និង ទី២-ឈ្មោះ អុល មង្គល ហៅមាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបបមិនពិតប្រាកដ នៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានដកហូតវត្ថុតាងម្ស៉ៅក្រាម ពណ៌សថ្លា សង្ស័យថា គ្រឿងញៀនចំនួន៤៧កញ្ចប់តូច​ -ទូរស័ព្ទដៃស្មាតហ្វូន ម៉ាក (Oppo) ពណ៌ខៀវ ១គ្រឿង។​

នគរបាលក្រុងច្បារមន បានបញ្ជាក់ឱ្យដឹងថាក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយនិង វត្ថុតាង  នគរបាលបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ប៊ុនធឿន






x Enlarged Image