ទារកទើបនឹងកើត ត្រូវបានម្តាយចិត្តតិរិច្ឆានយកទៅប្លុងចោលមានអ្នកចិត្តធម៌យកទៅចិញ្ចឹម
សៀមរាប៖
នៅវេលាម៉ោង៧ ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ មានករណីមួយកើតឡើង ដោយមានទារក
ដែលទើបកើតចេញពីផ្ទៃម្តាយ ត្រូវឪពុកម្ដាយយកទៅប្លុងចោល នៅមុខយានដ្ឋានរថយន្ត ហេង ឡុង
តាមបណ្តោយផ្លូវ ចុងកៅស៊ូ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប
ហើយ ត្រូវបានធ្វើឲ្យភ្ញាក់ផ្អើលមនុស្សម្នាមកចោមរោម និង បានមានអ្នកចិត្តធម៌
ដឹកយកទៅកាន់មណ្ឌលសុខភាពជ្រាវ ក្នុងសង្កាត់ជ្រាវ ដើម្បីកាត់ទងផ្សិតចេញ និង
ពិនិត្យសុខភាព ហើយ ក៏មាន២នាក់ប្តីប្រពន្ធ
បានសុំការអនុញ្ញាតពីសមត្ថកិច្ច ដើម្បីយកទៅចិញ្ចឹមទុកដូចជាកូនបង្កើតរបស់គាត់ ។
បច្ចុប្បន្ន ទារក ទើបតែកើតមកភេទ ( ប្រុស ) ដែលឪពុកម្តាយ យកទៅប្លុងចោលនៅតាមដងផ្លូវនោះ ខណៈពេលនេះ លែងកំសត់ទៀតហើយ! ដោយសារបានអ្នកចិត្តធម៌ មានចិត្តសណ្តោសប្រោសប្រណី យកទៅចិញ្ចឹមបីបាច់ថែរក្សាទុកដូចជាកូនបង្កើតរបស់ពួកគាត់ហើយ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប