ជាងដែកម្នាក់ មានអាការៈចុកទ្រូងនិងខ្នង រួចប្រាស់ខ្លួនដេក ស្រាប់តែដាច់ខ្យល់ស្លាប់
ភ្នំពេញ៖
បុរសជាជាងដែកម្នាក់ មានអាការៈចុកណែនទ្រូងនិងឈឺខ្នងខ្លាំង ហើយ បងប្អូន នាំទៅសម្រាក ក៍ប្រាស់ខ្លួនដេកស្រាប់តែដាច់ខ្យល់ស្លាប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥
ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ១៤ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌ
ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ
រូបនោះឈ្មោះ សឿន វិញ អាយុ៤៤ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ ខាងលើ
និងមានស្រុកកំណើតនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមក្រុមគ្រួសារ
ជនរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ
ខណៈពេលដែលជាងដែករូបនោះកំពុងធ្វើការផ្សារដែក
នៅទីតាំងមួយកន្លែងនៅតាមផ្លូវលេខ២០០៤ ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
ស្រាប់តែមានអាការៈចុកណែនទ្រូងនិងខ្នងខ្លាំង ។ ពេលនោះ បងប្អូនដែលកំពុងធ្វើការជាមួយ
ក៏បាននាំទៅសម្រាកនៅបន្ទប់ជួលស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣
ខណ្ឌពោធិ៍សែនជ័យ។
នៅពេលនោះក៍ប្រាស់ខ្លួនដេកស្រាប់តែស្លាប់បាត់បង់ជីវិតហើយបងប្អូនមិនអស់ចិត្ត
ក៏បានហៅរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីដឹកបញ្ជូនគាត់ទៅសង្រ្គោះ
តែត្រូវគ្រូពេទ្យថាស្លាប់បាត់បង់ជីវិតទៅហើយ រួចក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យ៕
ម៉េង ធា