តុលាការ ឃុំខ្លួនស្ត្រីដែលជេរប្រមាថកងទ័ព ដាក់ពន្ធនាគារ «ម២» ជាបណ្តោះអាសន្ន ពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថ

National • August 17, 2026
តុលាការ ឃុំខ្លួនស្ត្រីដែលជេរប្រមាថកងទ័ព ដាក់ពន្ធនាគារ «ម២» ជាបណ្តោះអាសន្ន ពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថ

ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីអាជីវករលក់ទូរស័ព្ទដៃតាមអនឡាញ ដាក់ពន្ធនាគារ«ម២» ជាបណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពីបទ.ធ្វើឲ្យខូចទឹកចិត្តកងទ័ពនិងប្រមាថចំពោះអ្នករាជ ការសាធារណៈ ដែលបទល្មើសនេះអាចប្រឈមជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤ លាន ទៅ១០ លានរៀល។

តាមដីកាបង្គាប់ឲ្យឃុំខ្លួន បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី កើតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៥ (អាយុ៣១ឆ្នាំ) មុខរបរ អាជីវករ ទីលំនៅបុរីML ផ្ទះលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជននេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ ប្រព្រឹត្តនៅបុរីML ផ្ទះលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯ.ឧ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧ និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរ បាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី ពាក់ពន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តបទល្មើសនៅចំណុចបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះ ចិន្តា សុវណ្ណារី ត្រូវនាំយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លុះព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦ សមត្តកិច្ចបានបញ្ជូនជនសង្ស័យទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការស៊ើបសួរតាមនីតិវិធី។

ក្រោយបញ្ចប់ការស៊ើបសួរ តំណាងអយ្យ ការសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យពីបទ.ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ តាមមាត្រា ៤៧២ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌហើយត្រូវបានបញ្ជូនសំនុំរឿង ទៅចៅក្រមស៊ើប  សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារ (ម២) ជាបណ្តោះ អាសន្ន ដោយរង់ចាំបើកសវនាការជំនុំជម្រះទោសតាមច្បាប់ជាធរមាន៕ម៉េង ធា





 

x Enlarged Image