សង្ស័យមានវិបត្តិផ្លូវចិត្តបុរសម្នាក់បានធ្វើ អត្តឃា.តដោយច.ងកសម្លា.ប់ខ្លួន
បាត់ដំបង៖ បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត
បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨ និង៤០នាទី
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៣ ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ
ក្រុងបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា
ជនរងគ្រោះមានឈ្មោះ តុញ ចាវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្រុមទី៣ ភូមិរំចេក៥
សង្កាត់រតនៈ ក្រុងបាត់ដំបង
បានធ្វើអត្តឃាតដោយយកខ្សែអង្រឹងចងកជាប់ទៅនឹងធ្នឹមរោងចិញ្ចឹមមាន់បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មព្រោះតែវិបត្តិផ្លូវចិត្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ពិតប្រាកដមែន ៕ ដោយ៖រៀម សាលី