ឃាត់ខ្លួនក្រុមក្មេងទំនើង០៥នាក់ ក្នុងបក្ខពួក១៤នាក់ ដែលជិះម៉ូតូដេញធាក់ម៉ូតូ ជនរងគ្រោះ និងកាប់បំផ្លាញយកស្លាកម៉ូតូ

National • August 12, 2026
ឃាត់ខ្លួនក្រុមក្មេងទំនើង០៥នាក់ ក្នុងបក្ខពួក១៤នាក់ ដែលជិះម៉ូតូដេញធាក់ម៉ូតូ ជនរងគ្រោះ និងកាប់បំផ្លាញយកស្លាកម៉ូតូ

    កណ្តាល៖ ករណីហិង្សាដោយចេតនាបង្កឡើងដោយក្រុមក្មេងទំនើង១៤នាក់ ជិះម៉ូតូ ដេញធាក់ម៉ូតូជនរងគ្រោះនិងវាយបំផ្លាញ យកស្លាកម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ចំនួន០៥នាក់ហើយ!  ដោយកើតហេតុកាលពីវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ21A ស្ថិតក្នុងភូមិលេខ ២ សង្កាត់ ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។  

    លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះមានចំនួន០២នាក់៖០១-ឈ្មោះ ហួត បញ្ញា ភេទប្រុស អាយុ ២១ ឆ្នាំ និងប្អូនប្រុសមកជាមួយ បានបញ្ជូនទៅមន្ទីរពេទ្យ ដោយរងរបួសក្រោមភ្នែកខាងស្តាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ  ស្នាក់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ

ខេត្តកណ្តាល រីឯសម្ភារ:ខូចខាតម៉ូតូ០១គ្រឿង និងបាត់បង់ស្លាកលេខម៉ូតូ។ 

ចំនែកបក្ខពួកក្រុមជនសង្ស័យមានគ្នីគ្នា ១៤នាក់ ឃាត់ខ្លួនបាន០៥នាក់ ជាប្រុសទាំងអស់ មានអាយុចន្លោះពី១៧ដល់១៩ឆ្នាំ ខ្លះជាសិស្ស ជាអ្នកដឹកបន្លែ និងខ្លះ គ្មានមុខរបរពឹតប្រាកដ មានទីលំនៅជាមួយគ្នាក្នុងភូមិលេខ ៤ និងភូមិលេខ ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ០១-ឈ្មោះឌឿក វិសាល. ០២-ឈ្មោះ រិត ប្រុសពេជ្រ . ០៣-ឈ្មោះ លី យ៉ុងចេ .៤-ឈ្មោះឈាន ដាវិត .០៥-ឈ្មោះឈឿន បញ្ញា  និង០៩នាក់ទៀតមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន។ 

ចំពោះវត្ថុតាងចាប់យក មាន៖ ម៉ូតូចំនួន០២គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 1KZ-9727 និងពាក់ស្លាកលេខកណ្តាល 1AN-1192  និងទូរសព្ទដៃ០១គ្រឿង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារភាពថាក្រុមបក្ខពួក របស់ខ្លួន១៤នាក់ ពិតជាបានជិះម៉ូតូដេញធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យដួល ដោយបានកាប់បំផ្លាញនិងយកស្លាកលេខម៉ូតូរបស់ជនរងគ្រោះយកទៅបោះចោល ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ៕ ដោយ ៖ប៉ែន​ឆន 







x Enlarged Image