ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យភាគីម្ខាងស្លាប់និងម្ខាងទៀត រងរបួសស្រាល
ភ្នំពេញ៖
បុរសម្នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿងបត់ឆ្លងផ្លូវស្របពេលមានម៉ូតូមួយគ្រឿង ទៀត
ម៉ាកហុងដាប៊ីត ធ្វើដំណើរមកត្រង់បុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូឌ្រីម សង់
ស្លាប់ភ្លាមៗ ចំណែកភាគីម៉ូតូ១គ្រឿងទៀត រងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង ១១:២០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២០ខែសីហាឆ្នាំ ២០២៦
ស្ថិតនៅលើផ្លូវព្រះនរោត្តម នៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូននពេញ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក ហុងដាឌ្រីមសង់
ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1LV-4000 ជិះដោយបុរស ម្នាក់
ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើង។
លុះពេលជិះមកដល់ត្រង់ចំណុចកើតហេតុស្តុបចតុមុខ
ក៏បានបត់ឆ្វេងឆ្ពោះទៅផ្លូវ២១៤ ហើយ ខណៈពេលកំពុងតែជិះ
ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា
ប៊ីត ពាក់ស្លាកលេខភ្នំពេញ 1MF-0121 ជិះដោយបុរសម្នាក់ធ្វើដំណើរផ្លូវត្រង់ពីជើងទៅត្បូង
ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកចំពីមុខម៉ូតូឌ្រីមសង់យ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីម្ចាស់ម៉ូតូឌ្រីមសង់ស្លាប់ៗ
ចំណែកឯភាគីម្ចាស់ម៉ូតូហុងដាប៊ីត រងរបួសស្រាល ត្រូវបានសមត្ថកិច្ច
ឃាត់ខ្លួនយកទៅសួរនាំ។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត