សួស វីសា ប្រកាសបញ្ចប់ចំណងអាពាហ៍ពិពាហ៍ បន្ទាប់ពីរួមរស់ជាច្រើនឆ្នាំ
ជារឿងដែល នឹកស្មាន មិនដល់ និងក្នុងសង្គមសិល្បៈ និងអ្នកគាំទ្រ
បន្ទាប់ពី តារាចម្រៀងស្រី សួស វីសា
បានប្រកាសជាសាធារណៈថា នាង និងអតីតស្វាមី លោក ប៊ុនថុល ប៊ុនថង ហៅ ថមមី
បានសម្រេចលែងលះគ្នាជាស្ថាពរ តាមការព្រមព្រៀង និងផ្លូវច្បាប់
នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
សួស វីសា
អ្នកទាំងពីរបានសាងជីវិតគ្រួសាររួមគ្នាអស់រយៈពេលជាច្រើនឆ្នាំ
និងមានកូនប្រុសស្រីចំនួន២នាក់។ យ៉ាងណាក៏ដោយ ដោយសារមូលហេតុរស់នៅមិនចុះសម្រុងគ្នា
អ្នកទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់ចំណងអាពាហ៍ពិពាហ៍
និងដើរតាមផ្លូវរៀងៗខ្លួនដោយសន្តិភាព។
អ្នកនាងសួស វីសា បានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសនេះតទៅ
អ្នកទាំងពីរមិនមានទំនាក់ទំនងក្នុងនាមជាប្តីប្រពន្ធទៀតឡើយ
ប៉ុន្តែការបែកបាក់គ្នានេះធ្វើឡើងដោយការគោរពគ្នា និងមិនមានការចងគំនុំចំពោះគ្នាឡើយ។
តារាចម្រៀងរូបនេះក៏បានស្នើសុំឱ្យមហាជន និងអ្នកគាំទ្រ
គោរពចំពោះការសម្រេចចិត្តរបស់អ្នកទាំងពីរ ព្រមទាំងថ្លែងអំណរគុណចំពោះការស្រឡាញ់
និងការគាំទ្ររបស់បងប្អូនកន្លងមក។
ជាមួយគ្នានេះ សួស វីសា ក៏បានថ្លែងអំណរគុណដល់លោកមេធាវី អាំង
សុវណ្ណារ៉ា ដែលបានជួយសម្របសម្រួល និងជួយឱ្យរឿងក្តីរបស់នាងអាចបញ្ចប់ទៅដោយសន្តិវិធី
និងតាមផ្លូវច្បាប់។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីដំណើរការលែងលះត្រូវបានបញ្ចប់ជាផ្លូវការ
ដោយអ្នកទាំងពីរបានជ្រើសរើសបន្តជីវិតតាមផ្លូវរៀងៗខ្លួន ដោយសន្តិភាព និងការគោរពគ្នា។