បង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ជំនាញជលផល បានបំផ្លាញឧបករណ៍ល្មើសជាច្រើន និងលែងកូនត្រីចម្រុះជាង ៧គីឡូក្រាម ចូលបឹងធម្មជាតិវិញ

National • August 20, 2026
បង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ជំនាញជលផល បានបំផ្លាញឧបករណ៍ល្មើសជាច្រើន និងលែងកូនត្រីចម្រុះជាង ៧គីឡូក្រាម ចូលបឹងធម្មជាតិវិញ

 

កំពង់ចាម៖ នៅក្នុងសកម្មភាពចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ១ករណី នៅចំណុចមុខវត្តទួលព្រះឃ្លាំង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរឃុំទួលព្រះឃ្លាំង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង បានរឹបអូសវត្ថុតាង និងបំផ្លាញចោលនៅនិងកន្លែង រួមទាំង បានចាក់លែងកូនត្រីចម្រុះទម្ងន់ ៧,៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ។

បើតាម លោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឲ្យដឹងថា ការចុះចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខាងលើ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម ។ ក្នុងនោះនោះ កម្លាំងជំនាញ បានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅនិងកន្លែង រួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់ របាំងស្បៃមុងប្រវែង ៣៧៥ម៉ែត្រ បង្គោលចម្រឹងចំនួន ២២៥ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ៧,៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ផងដែរ ៕






x Enlarged Image