ហ្វូងដំរីព្រៃ៦ក្បាលដែលរស់នៅជិតព្រំដែន ត្រូវបានរត់មកចូលក្នុងភូមិអ្នកស្រុកនៅស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ
ព្រះវិហារ៖ហ្វូងដំរីព្រៃប្រមាណជា៦ក្បាល
បានរត់ចេញពីតំបន់ដែនជម្រកសត្វព្រៃ ព្រះរកា ចូលក្នុងភូមិអ្នកស្រុក ហើយ បានជាន់អ្នកស្រុកអោយរបួស២នាក់
និងបំផ្លាញផលដំណាំ ផ្ទះសំបែងទ្រព្យសម្បត្តិរបស់ពួកគាត់នៅចំណុច ភូមិពោធិ៍ខៀន
ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោក
ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះថា
អាជ្ញាធរពាក់ព័ន្ធនៃស្រុកត្បែងមានជ័យ ដែលដឹកនាំដោយ លោក ហុក សុផល
អភិបាលរងខេត្តព្រះវិហារ ដឹកនាំរៀបចំធ្វើពិធី បញ្ជាន់អារក្ខ និង ថ្វាយភ្លេង
បែបទំនៀមទំលាប់ប្រពៃណីតំណពីដូនតា ដើម្បីចង់ដឹងមូលហេតុអ្វី បានជាហ្វូង
សត្វដំរីព្រៃរត់មកចូលក្នុងភូមិដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋបង្ករមានការភ័យខ្លាច ។
លោកបន្តថា
នៅអំឡុងថ្ងៃទី១៥ខែសីហាឆ្នាំ២០២៦ មានហ្វូងដំរី បានចូលរុករានផ្ទះ សម្បែង ក៏ដូចជាដំណាំរបស់កសិករក្នុងភូមិពោធិ៍ខៀន
ឃុំពោធិ ស្រុកត្បែងមានជ័យ ហើយ បានជាន់ពលរដ្ឋរបួសចំនួន២នាក់ បំផ្លាញផលដំណាំ
និងខ្ទមរបស់ពលរដ្ឋរស់នៅចាំចំការ ។
លោក
ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បន្ថែមថា អាជ្ញាធរពាក់ព័ន្ធប្រមាណ ជា៤០នាក់
មានប្រជាការពារភូមិ នគរបាល អាវុធហត្ថស្រុក យោធាស្រុក បានរួមគ្នាចុះទៅភូមិ
សាស្ត្រខាងលើ ដើម្បីរកវិធីគៀងដំរីទាំងនោះឲ្យចូលព្រៃវិញផងដែរ។
លោកអភិបាលស្រុក បញ្ជាក់ទៀតថា
មូលហេតុនៃការចាកចេញពីក្នុងព្រៃរបស់ហ្វូងដំរី ទាំងនេះ គឺអាចមកពីការកង្វះចំណីអាហាររឺក៍លឺសម្លេងគ្រាប់ក៍ថាបានទើបដំរីទាំងនោះ
ដើរចេញពីកន្លែងធ្លាប់រស់នៅ រហូតដល់ចូលក្នុងភូមិរបស់អ្នកស្រុក ៕