ទីបំផុត ប្រធានមណ្ឌលសុខភាពសិត្បូ ត្រូវរដ្ធបាលខេត្ត ចេញដីកាបញ្ចប់ភារកិច្ចមន្ត្រីរាជការ

National • August 05, 2026
ទីបំផុត ប្រធានមណ្ឌលសុខភាពសិត្បូ ត្រូវរដ្ធបាលខេត្ត ចេញដីកាបញ្ចប់ភារកិច្ចមន្ត្រីរាជការ

   កណ្តាល៖ អតីតប្រធានមណ្ឌលសុខភាពសិត្បូ គឺ  លោកគ្រូពេទ្យ ឈុន ផល្លី អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលរងការរិះគន់តាមបណ្តាញសង្គម (វិដេអូឃ្លីប ១.៣១នាទី ដែលក្រុមគ្រួសារអ្នកជម្ងឺថតដោយទូរស័ព្ទដៃ នៅក្នុងរថយន្ត ) គឺបានយកដៃទាំងពីរសង្កត់លើទ្រូងអ្នកជម្ងឺជាស្ត្រីវ័យ១៧ឆ្នាំឈ្មោះ ឈិន លក្ខីណា មានទីលំនៅក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល  (មិនត្រឹមត្រូវបច្ចេកទេសវិជ្ជសាស្ត្រ)នោះ ត្រូវបាន រដ្ធបាលខេត្តកណ្តាល ចេញដីកាស្តីពីការបញ្ចប់ភារកិច្ចមន្ត្រីរាជការ ក្រោយពីមន្ទីរសុខាភិបាលចាត់ឲ្យក្រុមការងារជំនាញសហការជាមួយគណ:គិលានុបដ្ធាក ចុះធ្វើការស្រាវជ្រាវ និងពិនិត្យលើករណីនេះយ៉ាងយកចិត្តអស់ពេញមួយថ្ងៃ ( សាម៉ីខ្លួនជាអ្នកជម្ងឺមិនបានដាក់ពាក្យបណ្តឹងនោះទេ  គ្រាន់តែទាមទារ រកយុត្តិធម៌) ដោយដីកាបានចេញសេចក្តីសម្រេច៖

- ត្រូវបានបញ្ចប់ភារកិច្ចលោក ឈុន ផល្លី អត្តលេខ ១៨៧០៨០០០០៩ ឋានន្តរសក្តិ មន្ត្រីសុខាភិបាលបឋម ថ្នាក់លេខ ៤ (គ.៤) នៃរដ្ធបាលថ្នាក់ក្រោមជាតិខេត្តកណ្តាល ពីប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី ចាប់ពីថ្ងៃទី០៤ខែសីហាឆ្នាំ២០២៦នេះតទៅ ។

    គួរំលឹកផងដែរថា÷រថយន្តសង្គ្រោះបន្ទាន់ដែលដឹកអ្នកជម្ងឺ ឈិន លក្ខិណា គឺប្រចាំការក្នុង  មណ្ឌលសុខភាពសិត្បូ ស្ថិតនៅក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់បំរើ សេវា២៤ម៉ោង លើ២៤ម៉ោង ជូនប្រជាពលរដ្ធឈឺថ្កាត់យប់ព្រលប់ គ្រោះថ្នាក់ចរាចរណ៏ ដោយមិនគិតកម្រៃ ជាច្រើនឆ្នាំមកហើយ   ហើយកាលពីថ្ងៃទី០៣ខែសីហាឆ្នាំ២០២៦ លោកគ្រូពេទ្យ ឈុន ផល្លី ក៏បាន សរសេររបាយការណ៏ដោយដៃ រៀបរាប់យ៉ាងលម្អិតចំនួនពីរទំពរ័ នូវរឿងហេតុដែលកើតឡើង ចាប់តាំងពីការចាប់ផ្តើមទទួលសង្គ្រោះបឋមដល់អ្នកជំងឺ ឈិន លក្ខិណា នៅក្នុងមណ្ឌលសុខភាព និងនៅក្នុងរថយន្តសង្គ្រោះបន្ទាន់ រហូតដល់ មន្ទីរពេទ្យបង្អែកជ័យជំនះ  និងក៏បាន សុំទោសជាទីបំផុតចំពោះកាយវិការសង្គ្រោះដែលប៉ះពាល់លើអ្នកជម្ងឺដោយអចេតនា ៕ 






x Enlarged Image