ឃាត់ខ្លួនបានមួយសំបុក(០៥នាក់) ករណីលួចម៉ូតូ កាន់កាប់អាវុធប្រហារ (ដាវ -កាំបិត) និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

National • August 06, 2026
ឃាត់ខ្លួនបានមួយសំបុក(០៥នាក់) ករណីលួចម៉ូតូ កាន់កាប់អាវុធប្រហារ (ដាវ -កាំបិត) និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

កណ្តាល៖ ក្រុមជនសង្ស័យចំនួន០៥នាក់ ក្នុងករណីលួចម៉ូតូ កាន់កាប់អាវុធប្រហារ ដាវ-កាំបិត និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ច ក្រសោបបានទាំងអស់ ក្រោយបើកការស្រាវជ្រាវតាមប្រម៉ាញ់ទាំងថ្ងៃទាំងយប់ អស់រយ:ពេល២៣ថ្ងៃ ដោយកើតហេតុកាលពីវេលាម៉ោង ០៩និង០០នាទីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៦ នៅចំណុច ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឃាត់ខ្លួនទាំង០៥នាក់នៅថ្ងៃទី០៥ខែសីហាឆ្នាំ២០២៦ 

    លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះឈ្មោះ ថន មករា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំពោះសម្ភារ:បាត់បង់ មាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1LH - 8279 ។

នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅលេង និងឡើងទៅដេកលើផ្ទះមិត្តភក្តិ ដែលជាជនសង្ស័យ ឈ្មោះ អាត សង្វាត ដោយទុកម៉ូតូនៅខាងក្រោមផ្ទះ ក៏ត្រូវម្ចាស់ផ្ទះដែលជាមិត្តភក្តិ និងក៏ជាជនសង្ស័យ លួចយកចេញទៅបាត់ ទើបជនរងគ្រោះ មកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលសិត្បូ ដើម្បីជួយអន្តរាគមន៍ ។

    លោកអធិការ បន្តទៀតថាក្រោយទទួលបានពាក្យបណ្តឹងនិងសេចក្តីរាយការណ៍ពីលោកនាយប៉ុស្តិ៍នគរបាលសិត្បូ ភ្លាម លោក បានបញ្ជាកម្លាំងផ្នែកព្រហ្មទណ្ឌក្រុង សហការជាមួយប៉ុស្តិ៍ ចុះប្រតិបត្តិការស្រាវជ្រាវ អសរយ:ពេល២៣ថ្ងៃ ពោលគឺនៅវេលាម៉ោង១០និង៥០នាទីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ កម្លាំង បានប្រទះឃើញក្រុមជនសង្ស័យកំពុងប្រមូលផ្តុំគ្នានៅផ្ទះរបស់ជនសង្ស័យឈ្មោះ អាត សង្វាត សរុបចំនួន០៥នាក់ ភេទប្រុសទាំងអស់ ដែល០៤នាក់ មានទីលំនៅក្នុងសង្កាត់សិត្បូ និងម្នាក់នៅសង្កាត់កោះអន្លង់ចិន មានអាយុចន្លោះពី១៦ដល់៣៣ឆ្នាំ និង វិជ្ជមាននូវសារធាតុញៀន០៣នាក់៖

០១- ឈ្មោះ អាត សង្វាត (អ្នកលួចម៉ូតូ).០២-ឈ្មោះ អាត សំរឹត . ០៣-ឈ្មោះសាន វិរ: .០៤- ឈ្មោះ អាត ចំរើន .០៥ឈ្មោះ- សៀក ម៉េង ។

សមត្ថកិច្ច ក៏បានដកហូតវត្ថុតាង រួមមាន៖ -ដាវដែកចំនួន០១ -កាំបិតប៉័ងតោដងដែកចំនួន០១- ទូរសព្ទដៃចំនួនដៃចំនួន០៥គ្រឿង - ម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច ។

   នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះ និង កាន់កាប់អាវុធប្រហារ ខុសច្បាប់ពឹតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

ដោយ៖ប៉ែន ឆន





 

x Enlarged Image