រថយន្តស៊េរីទំនើបមួយគ្រឿង បើកលឿនជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើម រុញផ្ទប់ និងរង្វង់មូល បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

National • August 07, 2026
រថយន្តស៊េរីទំនើបមួយគ្រឿង បើកលឿនជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើម រុញផ្ទប់ និងរង្វង់មូល បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ នារីម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង បោះមួយយ៉ាងលឿនក៏រ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម រុញទៅផ្ទុប់និងរង្វង់មូល បណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១:៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៧ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ អូស៊ីអាយស៊ី ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើត គេឃើញរថយន្ត ស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2CE-5669 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវអូស៊ីអាយស៊ីទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្ន ក៏រ៉េចង្កូតជ្រុលទៅបុកបង្គោល ភ្លើងបំភ្លឺផ្លូវបាក់មួយដើម រួចបន្តទៅបុកផ្ទប់និងរង្វង់មូលទៅមុខលែងរួច រងការខូចខាត យ៉ាងដំណំ សំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ​៖សាមេត





 

x Enlarged Image