កម្លាំងនគរបាលស្រុកចន្ទ្រា បានចុះធ្វើរដ្ឋបាលបង្ក្រាបទីតាំង ជួញដូរ រក្សាទុក ប្រើប្រាស់ លួចលាក់កែច្នៃ ខុសច្បាប់នូវសាធាតុញៀន និងរកឃើញអាវុធគ្រាប់រំសេវ ដោយគ្មានការ អនុញ្ញាតនិងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
ស្វាយរៀង៖ជនសង្ស័យប្រុសស្រីចំនួន២នាក់
ត្រូវបានសមត្ថកិច្ចស្រុកចន្ទ្រាធ្វើការឃាត់ខ្លួននិងបានអាវុធជាតិផ្ទះព្រមទាំងថ្នាំញៀនជាច្រើន។
សមត្ថកិច្ច
ឲ្យដឹងថា៖ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត
អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្តស្វាយរៀង
ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ
ស្នងការនគរបាលខេត្តស្វាយរៀងក្នុងការបង្ក្រាបគ្រឿងញៀនក្នុងខេត្តស្វាយរៀង
កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកវរៈសេនីយ៍ទោ ជិន សុភឿន អធិការនគរបាល
ស្រុកចន្ទ្រាបានដឹកនាំកម្លាំងសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា
ដោយមានការសម្របសម្រួលពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូង
ខេត្តស្វាយរៀងបានចុះធ្វើរដ្ឋបាលបង្ក្រាបទីតាំង ជួញដូរ រក្សាទុក
ប្រេីប្រាស់ លួចលាក់ កែច្នៃខុសច្បាប់នូវសាធាតុញៀននិងកាន់កាប់អាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ស្រី០១នាក់(ជាជនជាតិវៀតណាម)ស្ថិតនៅភូមិ
ចេក ឃុំសំរោង ស្រុកចន្ទ្រា។
ជាលទ្ធផលសមត្ថកិច្ចយើងបានដកហូតវត្ថុតាងរួមមាន÷សារធាតុញៀនសរុបទាំងអស់
ទម្ងន់ ១,២៨៧.៥ ក្រាម ក្នុងនោះ៖ថ្នាំញៀនប្រភេទកេតាមីន
ទម្ងន់៨.៦២ក្រាម ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់១,០៦៦.៣៨ក្រាម
ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី ទម្ងន់២១២.៥ក្រាម កញ្ឆាក្រៀម២០.៥ក្រាម
អាវុធខ្លី០២ដើមនិងគ្រាប់០៦គ្រាប់ ទូរស័ព្ទដៃ០២គ្រឿង ជញ្ជីង០១គ្រឿងនិងសម្ភារប្រើប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕