ឃាត់ខ្លួនស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលជេរប្រមាថលើវីរៈកងទ័ពជួរមុខ

National • August 13, 2026
ឃាត់ខ្លួនស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលជេរប្រមាថលើវីរៈកងទ័ពជួរមុខ

ភ្នំពេញ៖ នារីជាអ្នកលក់ទូរស័ព្ទម្នាក់ ដែលបានជេរប្រមាថនិងដាក់ទំនាយមកលើវិរៈកងទ័ព ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួន រួចបញ្ជូនមកកាន់ស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព ។

   តាមនគរបាទព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯ.ឧ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទីព្រឹក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តបទល្មើសនៅចំណុចបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៧:០០នាទី ព្រឹក។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថាប៉ុន្មានថ្ងៃនេះ អ្នកលេងបណ្ដាញសង្គម បានមានប្រតិកម្មនិងរិះគន់យ៉ាង ខ្លាំងចំពោះនារីជាអ្នកលក់ទូរស័ព្ទម្នាក់ខាងលើ ដែលបានជេរប្រមាថនិងដាក់ទំនាយមកលើវិរៈកងទ័ព ព្រមទាំងទទួលស្នើសុំដល់សមត្ថកិច្ច ជួយស្រាវជ្រាវនិងនាំខ្លួននារីរូបនោះមកផ្ដន្ទាទោសតាមច្បាប់ ទោះបីនាងនានសុំទោសជាសាធារណៈយ៉ាងណា មិនអាចអត់ឱ្យបានឡើយ។

នារីរូបនោះ ជាម្ចាស់ហាងលក់ទូរស័ព្ទ តាមប្រព័ន្ធអនឡាញដែលមានផេក ឈ្មោះ Mr.8 Gaming (មីសស្ទឺរ អេច​ ហ្គេមមីង) ។ ចំណែកវីរៈកងទ័ព ដែលដែលទិញទូរស័ព្ទពីនារីរូបនោះឈ្មោះ  រិ រិទ្ធ ជាទាហានជួរមុខឈរជើងនៅទិសប្រាសាទតាមាន់​ កងពល​ ៤២​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ។ 

គួរបញ្ជាក់ថានៅមុនពេលឃាត់ខ្លួនទៀតសោត នៅពេលដែលកម្លាំងសមត្ថកិច្ច បានចុះឃ្លាំមើលផ្ទះ, នារីរូបនោះ ក៏បានជេរមកលើសមត្ថកិច្ចថែមទៀត។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងធ្វើការសាកសួរតាមនីតិវិធី៕ម៉េង ធា





 

x Enlarged Image