ទស្សនីយភាពល្ខោននិយាយ រឿង "ចិញ្ចៀនបញ្ចាំចិត្ត" កំពុងហាត់សម្តែងសាកល្បង ត្រៀមបង្ហាញក្នុងមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦
សិល្បករ សិល្បការិនី
នាយកដ្ឋានសិល្បៈទស្សនីយភាពសម្ដែងសាកល្បងនូវទស្សនីយភាពល្ខោននិយាយ រឿង
"ចិញ្ចៀនបញ្ចាំចិត្ត" ជូនថ្នាក់ដឹកនាំពិនិត្យ និផ្តល់យោបល់
លោកជំទាវ ឡងឌី
សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញមកលើកទឹកចិត្ត
និងពិនិត្យមើលការសម្ដែងសាកល្បងទស្សនីយភាពល្ខោននិយាយរឿង "ចិញ្ចៀនបញ្ចាំចិត្ត"
នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។
ការសម្ដែងសាកល្បងនេះ
ក៏មានការចូលរួមពី ថ្នាក់ដឹកនាំនាយកដ្ឋាន លោកគ្រូ អ្នកគ្រូ ជាជំនួយការ-ទីប្រឹក្សា
ព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ ជាច្រើននាក់ទៀត ដើម្បីផ្ដល់មតិយោបល់កែលម្អ
ក្នុងគោលបំណងឱ្យស្នាដៃល្ខោននិយាយនេះកាន់តែមានភាពល្អប្រសើរ។
មហោស្រពល្ខោននិយាយទូទាំងប្រទេស
ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ចង្កឹះមួយបាច់» ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កម្មវិធីនេះមានគោលដៅលើកស្ទួយ ពង្រឹងសមត្ថភាពសិល្បករ
និងអភិរក្សសិល្បៈល្ខោននិយាយរបស់ខ្មែរ។
គោលបំណង
និងសារៈសំខាន់អភិរក្ស និងលើកកម្ពស់តម្លៃសិល្បៈល្ខោននិយាយផ្ដល់ឱកាសឱ្យសិល្បករជួបគ្នា
និងផ្លាស់ប្ដូរបទពិសោធផ្សព្វផ្សាយអប់រំតាមរយៈសាច់រឿងអត្ថន័យអ្នកអាចទស្សនាវីដេអូខ្លីពីសកម្មភាព
និងបរិយាកាសនៃមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»៖
គួរបញ្ជាក់ជូនដែរថា៖
ទស្សនីយភាពល្ខោននិយាយនេះ គ្រោងនឹងសម្ដែងក្នុងកម្មវិធីបើកមហោស្រពល្ខោននិយាយទូទាំងប្រទេស
ឆ្នាំ២០២៦ នាថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។