រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបើកសិក្ខាសាលាណែនាំស្ដីពី “ការរៀបចំសៀវភៅណែនាំគ្រូបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមសម្រាប់មធ្យមសិក្សាចំណេះទូទៅ

Entertainment • August 25, 2026
រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបើកសិក្ខាសាលាណែនាំស្ដីពី “ការរៀបចំសៀវភៅណែនាំគ្រូបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមសម្រាប់មធ្យមសិក្សាចំណេះទូទៅ

 នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាណែនាំស្ដីពី “ការរៀបចំសៀវភៅណែនាំគ្រូបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម សម្រាប់មធ្យមសិក្សាចំណេះទូទៅ” នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh) ដោយមានការចូលរួមពីគ្រូបង្រៀនប្រវត្តិសាស្ត្រមកពីបណ្ដារាជធានីខេត្ត និងតំណាងក្រសួងស្ថាប័ន​ពាក់ព័ន្ធ លើការអប់រំប្រវត្តិសាស្ត្រខ្មែរក្រហម និងមន្ទីរស-២១ សរុបចំនួន ៤១​ នាក់។

គម្រោងនេះ សហការអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រ យុវជន និងកីឡា និងអង្គការយូណេស្កូភ្នំពេញ ព្រមទាំងមានការគាំទ្រពីសារមន្ទីរនៅសហរដ្ឋអាមេរិកផងដែរ។ សិក្ខាសាលាណែនាំ ស្ដីពី “ការរៀបចំសៀវភៅណែនាំគ្រូបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម សម្រាប់មធ្យមសិក្សាចំណេះទូទៅ” រៀបចំឡើងក្នុងបំណងប្រមូលធាតុចូលនិងបទពិសោធន៍របស់លោកគ្រូ-អ្នកគ្រូបង្រៀនប្រវត្តិសាស្ត្រ  លើកកម្ពស់សមត្ថភាព និង ទំនុកចិត្តដល់គ្រូបង្គោល ព្រមទាំងផ្ដល់វិធីសាស្ត្របែបសកម្ម ដើម្បីប្រើប្រាស់ក្នុង





x Enlarged Image