នារីវ័យក្មេងម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ហែលទឹកយ៉ាងយូរ រួចលិចបាត់
ភ្នំពេញ៖
នារីវ័យក្មេងម្នាក់ បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពាន ជ្រោយចង្វារថ្មី ហើយ
ទំនងជានាងចេះហែលទឹក ក៏បានហែលនិងរសាត់តាមសារទឹកអស់រយៈពេលជាយូរ។ ក្រោយមក គេអៈអាងថា បានលិចបាត់បន្សល់ទុកតែស្បែកជើងកាបូបដែលមានអត្តសញ្ញាណប័ណ្ណនិងទូរស័ព្ទ។
ការធ្វើអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី៩
ខែសីហា ឆ្នាំ២០២៦ នៅលើស្ពានជ្រោយចង្វារថ្មី ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌ
ជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមរយៈអត្តសញ្ញាណប័ណ្ណបន្សល់ទុក នារីវ័យក្មេងរូបនោះ
ឈ្មោះ ចែម កញ្ញា អាយុ២០ឆ្នាំ មានអាសយដ្ឋានផ្ទះ៧២ ផ្លូវលំ ភូមិឈើទាលឃុំ ឫស្សីស្រុក
ស្រុកពាមជរ ព្រៃវែង។
តាមសាក្សី
បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញស្ត្រីរូបនោះធ្វើដំណើរឡើង ស្ពានជ្រោយចង្វារថ្មីក្នុងទិសដៅពីការទៅលិច។
នៅពេលធ្វើដំណើរទៅដល់លើស្ពាន ក៏បានទុកកាបូបនិងដោះស្បែកជើង លោតសម្លាប់ខ្លួនតែម្ដង។
តាមព័ត៌មាន
បានឲ្យដឹងទៀតថានៅពេលលោតទៅក្នុងទន្លេ គេឃើញនារីរូបនោះ បាន
ហែលទឹកនិងរសាត់តាមខ្សែទឹកហូរ។ មួយសន្ទះធំរហូតបាត់ស្រមោល ដែលគេអះអាងថា
លិចបាត់ដោយពុំមាននរណាចេញទូកទៅជួយសង្គ្រោះឡើយ។ ក្រុមអ្នកដំណើរនៅលើស្ពានជ្រោយចង្វារ
បាននាំគ្នាឈប់មើលនារីរូបនោះ ហែលទឹករហូតបាត់ពីក្រសែលភ្នែក។ នៅក្នុងកាបូបដែលនារីរូបនោះបន្សប់ទុក
មានអត្តសញ្ញាណប័ណ្ណ ព្រមទាំងទូរសព្ទ និងសម្ភារៈមួយចំនួន។
តាមព័ត៌មាន បានឲ្យដឹងទៀតថា រហូតដល់វេលាម៉ោង
៣និង៣០ រសៀល សមត្ថកិច្ច នគរបាល បានធ្វើការស្រាវជ្រាវ ពុំទាន់ដឹងថានារីរូបនោះ លិចបាត់
ឬ ក៏ត្រូវបានគេជួយ សង្គ្រោះនៅឡើយនោះទេ។ នៅរសៀលថ្ងៃនោះដែរ តាមរយៈទូរស័ព្ទដែលបន្សល់ទុក
ស្ត្រីជាម្ដាយ ក៏បានធ្វើដំណើរទៅដល់ប៉ុស្តិ៍នគរបាលផងដែរ។
ទោះបីជាយ៉ាងណា គេពុំដឹងថានារីរូបៗមានវិបត្តិអ្វីឡើយ
បានជាធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនទាំងវ័យក្មេងបែបនេះ៕ម៉េង ធា